Huawei បញ្ចេញកាសថ្មី រូបរាងស្រដៀង AirPods តម្លៃធូរជាង
- 2019-09-09 02:38:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei បញ្ចេញកាសថ្មី រូបរាងស្រដៀង AirPods តម្លៃធូរជាង
ចន្លោះមិនឃើញ
ក្នុងកម្មវិធី IFA ឆ្នាំ ២០១៩ ក្រុមហ៊ុន Huawei បានបញ្ចេញកាសឥតខ្សែថ្មីឈ្មោះថា FreeBuds 3។ កាសមួយម៉ូដែលនេះមានការឌីហ្សាញស្រដៀងនឹង AirPods ខ្លាំង ប៉ុន្តែមានតម្លៃធូរថ្លៃជាង។
កាសមានជម្រើសពណ៌ខ្មៅ និងពណ៌ស មានថាមពលថ្មដែលអាចស្ដាប់ចម្រៀងបាន ៤ ម៉ោងជាប់គ្នា ខណៈដែលប្រអប់របស់កាស អាចផ្ដល់ថាមពលសម្រាប់ស្ដាប់ ២០ ម៉ោងបន្ថែមទៀត។ FreeBuds 3 មានបំពាក់ជាមួយ Bluetooth 5.1 និងឈីប Low Engergy 5.1 ដែលអាចសន្សំសំចៃថាមពលបានច្រើនជាងមុន ៥០%។
ចំណុចទាក់ទាញមួយរបស់កាសគឺវាមានមុខងារទប់សំឡេងរំខាន ដែលអាចកាត់បន្ថយសំឡេងរំខានពីខាងក្រៅបានប្រមាណ ១៥ ដេស៊ីបែល សម្រាប់កាសមួយចំហៀង។ Huawei មិនបានបញ្ជាក់អំពីតម្លៃលក់ ប៉ុន្តែនិយាយថាវាមានតម្លៃធូរជាង AirPods ដែលនឹងលក់នៅអឺរ៉ុប និងប្រទេសដទៃទៀតក្នុងខែតុលា៕
ចុចអាន ៖ Nokia ដាក់កាមេរ៉ាក្រោយរាងរង្វង់ ឯកាមេរ៉ា Selfie 20MP តម្លៃធូរថ្លៃ