ឡានល្បឿនលឿនជាងគេក្នុងលោក ចេញមុខជាផ្លូវការតម្លៃ ៣,៩ លានដុល្លារ
- 2019-09-09 04:04:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានល្បឿនលឿនជាងគេក្នុងលោក ចេញមុខជាផ្លូវការតម្លៃ ៣,៩ លានដុល្លារ
ចន្លោះមិនឃើញ
Bugatti បានបង្ហាញចេញរថយន្តស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ ម៉ូដែល Bugatti Chiron Super Sport 300+ ដែលវាជាប្រភេទផលិតផលសម្រេចនៃ រថយន្ត Bugatti គំរូដែលបានបំបែករនាំងល្បឿន ៣០០ ម៉ាយ/ម៉ (៤៨២ គ.ម/ម៉) កាលពីពេលថ្មីៗកន្លងទៅ។
ប្រភេទដែលជាផលិតផលសម្រេចនេះ មានរូបរាងដូចគ្នានឹងប្រភេទផលិតគំរូដែរ ហើយមានស្បែកសរសៃកាបូនពណ៌ទឹកក្រូចលេចដូចគ្នាទៀតផង។ ផ្នែកខាងក្រោយជាការផ្លាស់ប្ដូរធំបំផុតមួយ ដោយសារវាមានកន្ទុយវែងជាង Chiron ធម្មតា និងមិនមានកាងនោះឡើយ។
ការចុះផ្សាយរបស់ Top Gear បានឲ្យដឹងថា Chiron Super Sport 300+ នឹងមានមកជាមួយនូវប្រព័ន្ធអេឡិចត្រូនិកកំណត់ល្បឿន ប៉ុន្តែ Bugatti មិនទាន់សម្រេចថាកំណត់ល្បឿនរថយន្តនៅត្រឹមប៉ុន្មាននោះទេ។ មានការលើកឡើងថា អ្នកទិញរថយន្តនេះ អាចមានឱកាសសាកល្បឿនរថយន្តនៅទីលានសាកល្បង Ehra-Lessien របស់ Volkswagen ផងដែរ។
រថយន្ត Chiron Super Sport 300+ ដំណើរការដោយម៉ាស៊ីន Quad-Turbo ១៦ ស៊ីឡាំង ចំណុះ ៨,០ លីត្រ កម្លាំង ១៥៧៨ សេះ ដូចនឹងប្រភេទផលិតផលគំរូដែរ។ រថយន្តនេះនឹងផលិតលក់ត្រឹម ៣០ គ្រឿង ជាមួយតម្លៃចាប់ពីប្រមាណ ៣,៩ លានដុល្លារ៕
ចុចអាន ៖ រកឃើញរថយន្តស្តេចល្បឿនថ្មី រត់ដល់ ៤៩០ គ.ម/ម៉ លឿនជាងគេបំផុតក្នុងលោក