​រក​ឃើញ​រថយន្ត​ស្តេច​ល្បឿន​ថ្មី ​រត់​ដល់​ ៤៩០ គ.ម/ម៉ ​លឿន​ជាង​គេ​បំផុត​ក្នុង​លោក​

  • 2019-09-03 02:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ក្រុម​ការងារ​ Bugatti ​បាន​បញ្ចេញ​វីដេអូ​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ​ដោយ​សារ​រថយន្ត​នោះ​ ជា​រថយន្ត​បើក​លើ​ផ្លូវ​ស្រប​ច្បាប់​ល្បឿន​អតិបរមា ​​អាច​រត់​ដល់​ល្បឿន​អតិបរមា​ ៤៩០ គ.ម/ម៉ ​ជា​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន។

​តួ​លេខ​ដ៏​ខ្ពស់​នេះ​ ​បាន​រុញ​ឲ្យ​រថយន្ត Bugatti ​ម៉ូឌែល Chiron ​នេះ​បាន​​បំបែក​កំណត់ត្រា​រថយន្ត​ ​Koenigsegg​ ​ម៉ូដែល​ ​Agera RS​ ​របស់​ក្រុមហ៊ុន​ស៊ុយអែត​ ​(រត់​បាន ៤៥៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​) កាលពីឆ្នាំ ២០១៧ ​ខណៈ​រថយន្ត Hennessey Venom GT ឈរ​លេខ ៣ ​(រត់​បាន​ ៤៣៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​) ​ចំណែក​រថយន្ត SSC Ultimate Aero ​រត់​បាន​ ៤១២ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ជាប់​លេខ​ ៤ ។

​រថយន្ត​ស្តេច​ល្បឿន​ថ្មី​នេះ​បំពាក់​ដោយ​ម៉ាស៊ីន​ Quad-turbo ប្រភេទ W16 ​ចំណុះ​ ៨.០ លីត្រ កម្លាំង​ ១៥៧៨ សេះ៕

សូមទស្សនាវីដេអូការបើកសាកល្បងខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ paultan   ប្រែ​សម្រួល៖ រក្សា