នៅ​សល់ Bugatti Chiron ​ជិត ១០០ គ្រឿងទៀត មិនទាន់រកម្ចាស់ឃើញ

  • 2019-05-02 08:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Bugatti បាន​បង្ហាញ​ថា​រថយន្ត​កំពូល​ល្បឿន​ម៉ូដែល​ Chiron របស់​ខ្លួន នៅ​សេស​សល់​ប្រមាណ​ ១០០ គ្រឿង​ទៀត ដែល​មិន​ទាន់​រក​ម្ចាស់​ឃើញ។ ​រថយន្ត​នេះ​មាន​ផលិត​លក់​ត្រឹម​ ៥០០ គ្រឿង​ប៉ុណ្ណោះ។

គួរ​ដឹង​ថា​អតិថិជន​ដែល​កុម្ម៉ង់​ទិញ​រថយន្ត​ដែល​មិន​ទាន់​រក​ម្ចាស់​ឃើញ​នេះ នឹង​ត្រូវ​រង់ចាំ​​លឿន​បំផុត​រហូត​ដល់​ឆ្នាំ ២០២០ ទើប​រថយន្ត​នេះ​ផលិត​រួចរាល់ និង​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​បាន។ ទិញ​រថយន្ត​ប្រភេទ​នេះ មិន​ត្រឹម​តែ​ថ្លៃ​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ចិត្ត​អំណត់​ដើម្បី​រង់ចាំ​ទៀត​ផង។

តាម​ការ​លើក​ឡើង​របស់​​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​រថយន្ត​ Bugatti ប្រចាំ​​អាមេរិក​ខាង​ជើង​បាន​ឲ្យ​ដឹង​ថា​ អតិថិជន​របស់​ Chiron ម្នាក់​ៗ​និយម​ចំណាយ​លុយ​បន្ថែម ៣៥០ ០០០ ដុល្លារ​ដើម្បី​បន្ថែម​ Option ពិសេសៗ។ ​ការ​ចំណាយ​នេះ​អាច​ជា​រឿង​ធម្មតា​នោះ​ទេ ដោយ​សារ​រថយន្ត​ម៉ូដែល Chiron មាន​តម្លៃ​ចាប់​ពី ២ ៩៩៨ ០០០ ដុល្លារ​ឡើង​ទៅ នៅ​អាមេរិក​ខាង​ជើង។

Bugatti Chiron នេះ​បាន​​លេច​មុខ​ដំបូង​នៅ​ឆ្នាំ ២០១៦ ដោយ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ចំណុះ ៨ លីត្រ ១៦ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន​ ១៥០០ សេះ និង​រត់​ដល់​ល្បឿន​អតិបរមា​ ៤២០ គ.ម/ម៉ ឯណោះ៕​​

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង