លេង​ស្មៅ​សិប្បនិម្មិត​ចំណេញ​កម្ពុជា? Felix ​ក៏​មាន​យោបល់​លើ​រឿង​នេះ​ដែរ​

  • 2019-09-09 05:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“​លេង​លើ​ស្មៅ​សិប្បនិម្មិត ​មិន​ប្រាកដ​ថា​ចំណេញ​មក​ខាង​ក្រុម​កម្ពុជា​ទេ ព្រោះ​កីឡាករ​មួយ​ចំនួន​របស់​កម្ពុជា​ក៏​លេង​នៅ​ស្មៅ​ធម្មជាតិ​ដែរ​”។ សម្ដី​របស់​លោក Felix ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា។

សន្និសីទ​កាសែត​មុន​នេះ លោក Sousa ​គ្រូ​បង្វឹក​បារ៉ែន ​បាន​បញ្ជាក់​ថា​រឿង​ស្មៅ​សិប្បនិម្មិត​នឹង​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​ក្រុម​កម្ពុជា ព្រោះ​ក្រុម​របស់​លោក​ទម្លាប់​លេង​លើ​ស្មៅ​ធម្មជាតិ​ច្រើន​ជាង​។ រឿង​មួយ​នេះ​ដែរ លោក Felix ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ​ក៏​និយាយ​ដែរ​ថា ​មិន​ប្រាកដ​ផ្ដល់​ផល​ល្អ​សម្រាប់​កម្ពុជា​នោះ​ទេ។

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន ​បាន​ប្រាប់​ដូច្នេះ ថា​កីឡាករ​មួយ​ចំនួន​របស់​លោក​ក៏​លេង​ស្មៅ​ធម្មជាតិ​ច្រើន​ដែរ ​ដូច្នេះ​លេង​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​នេះ ​ក៏​មិន​ចំណេញ​អ្វី​សម្រាប់​ក្រុម​កម្ពុជា​ច្រើន​ឡើយ។ អ្វី​ដែល​លោក​ចង់​ផ្ដោត​គឺ​ទម្រង់​លេង​ជា​ក្រុម​របស់​កម្ពុជា​ច្រើន​ជាង៕

អត្ថបទ៖ ប្រុស យុទ្ធ