ក្រុម​ខ្លាំង​ៗ​ដូចជា​ ហូឡង់​ បែលហ្សិក​ និង​អាល្លឺម៉ង់​ឈ្នះ​ខ្ទេច​​ ជម្រុះ​ Euro យប់​មិញ​

  • 2019-09-10 01:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ Euro 2020 បាន​ប្រកួត​៤​ពូល​ទៀត​កាល​ពី​យប់​មិញ​គឺ នៅ​ពូល​ C, ពូល​ E, ពូល​G និង​ពូល​I។

ក្រុម​ខ្លាំង​ៗ​សុទ្ធ​តែ​ដណ្ដើម​បាន​៣​ពិន្ទុ​ មាន​ដូចជា​ នៅ​ពូល​ C ហូឡង់​បាន​យក​ឈ្នះ​ អេស្តូនី ៤​ទល់នឹង​០​, អាល្លឺម៉ង់​យក​ឈ្នះ​អៀរឡង់​ខាង​ជើង​ ២-០។ បែលហ្សិក​យក​ឈ្នះ​ស្កុតឡែន​ ៤-០ ដោយឡែក​ ក្រូអាត​វិញ​បាន​ត្រឹម​ស្មើ​គ្នា​ ១-១ ជាមួយ​អាស៊ែបៃហ្សង់។

យប់​នេះ​មាន​គូ​ពិសេស​ៗ​ជា​ច្រើន​ទៀត​ត្រូវ​ប្រជែង​គ្នា​ ដូចជា អង់គ្លេស​ ប៉ះ​កូសូវ៉ូ​, ព័រទុយហ្គាល់​ ប៉ះ​លីទុយអានី, បារាំង​ប៉ះ​អង់ដូរ៉ា​ ហើយ​ សាធារណរដ្ឋ​ឆេក​ ប៉ះ​ម៉ុងតេណេហ្គ្រោ​៕ ​

លទ្ធផលទាំងអស់យប់មិញ

ប្រភព៖ eurosport   អត្ថបទ៖ សៀនហួរ