នេះមេរៀន! iPhone តម្លៃ ៤៥០ ដុល្លារលើ Online ប្តូរបានត្រឹមសាប៊ូ ២ ដុំ

  • 2019-09-12 02:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សារព័ត៌មាន WXYZ ​បាន​ឲ្យ​ដឹង​ថា​អ្នក​ស្រី Samantha Powell រស់​នៅ​ក្នុង​រដ្ឋ Michigan សហរដ្ឋអាមេរិក​បាន​ចាញ់​កល​ជន​ខិលខូច​ទាក់ទិន​នឹង​ការ​បញ្ជា​ទិញ iPhone តាម Online សម្រាប់​កូន​ស្រី​ខ្លួន។

អ្នក​ស្រី Powell ​បាន​កុម្ម៉ង់ iPhone ​តម្លៃ ៤៥០ ដុល្លារ​នៅ​លើ​កម្មវិធី LetGo (ជា​កម្មវិធី​ទិញ​លក់​ទំនិញ) ហើយ​ដល់​ពេល​ត្រូវ​យក​ឥវ៉ាន់ អ្នក​ស្រី​បាន​មក​ណាត់​ជួប​ជាមួយ​ជន​ខិលខូច (មិន​ស្គាល់​អត្តសញ្ញាណ) នៅ​ទីតាំង Allen Park ​ហើយ​ពេល​ប្រគល់​លុយ​ឲ្យ​ភ្លាម ជន​នោះ​ក៏​ប្រញាប់​រត់​គេច​ខ្លួន​ទៅ​បាត់។

អ្វី​ដែល​ភ្ញាក់ផ្អើល​ពេល​ប្តី​របស់​អ្នក​ស្រី​បើក​មើល​ប្រអប់ iPhone ក៏​ទទួល​បាន​ត្រឹម​សាប៊ូ​ដុស​ខ្លួន ២ ដុំ​នៅ​ខាង​ក្នុង​នោះ។ ប្រាប់​សារព័ត៌មាន Action News ​អ្នក​ស្រី Powell និយាយ​ទាំង​ហួស​ចិត្ត​ថា៖ "ពេល​ប្តី​ខ្ញុំ​បើក​ប្រអប់​មើល គឺ​យើង​ស្រឡាំងកាំង​ខ្លាំង​មែនទែន ដោយ​បាន​ត្រឹម​សម្លឹង​មើល​របស់​ទាំង​នោះ ហើយ​មិន​អស់​ចិត្ត​ថា​ហេតុអ្វី​មាន​រឿង​អ៊ីចឹង​កើត​ឡើង"។

ទំហំ​សាច់ប្រាក់ ៤៥០ ដុល្លារ អ្នក​ស្រី​ក៏​បាន​សង្កត់​ធ្ងន់​ថា​ខិតខំ​សន្សំ​អស់​រយៈ​ពេល ៦ ខែ​មក​ហើយ ព្រោះ​បម្រុង​ថា​នឹង​ទិញ​ទូរសព្ទ​ឲ្យ​កូន​ស្រី មុន​បើក​បវេសនកាល​ថ្មី​នៅ​ឯ​សាលា​របស់​នាង៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា