ប្រតិបត្តិការក្ដៅគគុក ទាញសាឡង់ដឹកខ្សាច់មួយគ្រឿង ដែលបើកបុកសសរស្ពានព្រែកតាមាក់
- 2019-09-10 05:13:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រតិបត្តិការក្ដៅគគុក ទាញសាឡង់ដឹកខ្សាច់មួយគ្រឿង ដែលបើកបុកសសរស្ពានព្រែកតាមាក់
ចន្លោះមិនឃើញ
ក្រុមប្រតិបត្តិការជួយសង្គ្រោះ កំពុងដុតដៃដុតជើង ដើម្បីទាញយកសាឡង់ដឹកខ្សាច់មួយគ្រឿង ដែលបើកបុកសសរស្ពានព្រែកតាមាក់ កាលពីថ្ងៃទិត្យ ទី៨ ខែកញ្ញា ២០១៩។
ក្រោយទទួលដំណឹងរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានចុះទៅត្រួតពិនិត្យទាំងយប់ ដើម្បីពិនិត្យមើលស្ថានការមួយនេះ។
មកដល់ព្រឹកថ្ងៃទី ១១ ខែកញ្ញានេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំក្រុម ការងារបច្ចេកទេសក្រសួង និងភាគីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការទាញយកចេញនូវសាឡង់ដឹក ខ្សាច់មួយគ្រឿងដែលបុកសសរស្ពានព្រែកតាមាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង មន្ដ្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផងដែរ។
ខាងក្រោមនេះគឺជារូបភាព នៃសកម្មភាពក្រុមបច្ចេកទេស កំពុងប្រតិបត្តិការទាញសាឡង់ដឹកខ្សាច់
កាលពីថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៣ និង៣០នាទី រសៀល នៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ រួមដំណើរដោយប្រពន្ធ និងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើង បានបើកបុកសសរស្ពានទី៨ នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ (ស្ថិតនៅចន្លោះសសរស្ពានសម្រាប់ធ្វើនាវាចរណ៍) ដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀតមានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង ហើយត្រូវបានជួយសង្គ្រោះដោយទូកនេសាទរបស់បងប្អូនខ្មែរឥស្លាម៕
រូបភាព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន