iPhone 11 Pro កាមេរ៉ាក្រោយ ៣ គ្រាប់ ចេញមុខហើយ (វីដេអូ)​

  • 2019-09-10 19:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ iPhone ស៊េរី​ថ្មី​ចំនួន ៣ ម៉ូដែល​ ដែល​ក្នុង​នោះ​មាន​ iPhone 11 និង 11 Pro/Pro Max។ ម៉ូដែល Pro ជា​ស៊េរី​កប់​ជាង​គេ​បំផុត ដែល​មាន​បំពាក់​កាមេរ៉ា​រហូត​ដល់ ៣ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ។

​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់​​ iPhone 11 Pro/Pro Max ៖

  • iPhone 11 Pro ប្រើ​អេក្រង់ OLED ទំហំ ៥,៨ អ៊ីញ និង iPhone 11 Pro Max អេក្រង់ ៦,៥ អ៊ីញ

  • ប្រើ​ប្រាស់​បន្ទះ​ឈីប A13 Bionic ដំណើរ​ការ​លឿន​ជាង​មុន និងសន្សំសំចៃថាមពលច្រើនជាងមុន​

  • កាមេរ៉ា​ក្រោយ​ចំនួន​ ៣​ កម្រិត ១២ MP ប្រភេទ Wide, កម្រិត ១២ MP ប្រភេទ Ultra-Wide ថត​រូប​ទំហំ ១២០ ដឺក្រេ និង ១២ MP ប្រភេទ Telephoto Zoom បាន 2X

  • កាមេរ៉ា​ខាង​ក្រោយ​មាន​មុខងារ​ Night Mode ជំនួយ​ដល់​ការ​ថត​រូប​ទី​ងងឹត និង​​អាច​ថ​ត​វីដេអូ​កម្រិត 4K

  • កាមេរ៉ា​មុខ​កម្រិត ១២ MP អាច​ថត​វីដេអូ 4K និង​ថត​វីដេអូ Slo-Mo បាន​ជា​លើក​ដំបូង

  • ​iPhone 11 Pro ថ្ម​កាន់​បាន​យូរ​ជាង iPhone XS ៤ ម៉ោង ហើយ Pro Max កាន់​យូរ​ជាង XS Max ចំនួន ៥ ម៉ោង

  • ក្នុង​ប្រអប់​មាន​ភ្ជាប់​ជា​មួយ​ឆ្នាំង​សាក​​ល្បឿន​លឿន ១៨ វ៉ាត់

  • អាច​ធន់​នឹង​ទឹក​កម្រិត IP68

  • iPhone 11 Pro មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ

  • iPhone 11 Pro Max មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ​

  • ចេញ​លក់​ថ្ងៃ​ទី ២០ ខែ​កញ្ញា

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង