សម្តេច ហ៊ុន សែន បញ្ជាឲ្យ​ត្រៀមកាដូ​ជូន​សិស្ស​និទ្ទេស A ឆ្នាំនេះ​

  • 2019-09-11 03:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌មាន​នៅព្រឹក​នេះ​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ឯកឧត្តម​ថា សម្តេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ទិញ​iPad សម្រាប់​សិស្ស​ប្រ​ឡង​បាក់ឌុប​បាន​និទ្ទេស A ម្នាក់​មួយ​គ្រឿង។

ក្រ​សួង​អប់​រំ​កាលពី​ថ្ងៃទី​៩ និង​ទី​១០ ខែកញ្ញា បាន​ប្រ​កាស​លទ្ធផល​ប្រ​ឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រ​ឡង​១៩ សីហា ឆ្នាំ២០១៩។ តាម​លទ្វផល​នេះ​សិស្សប្រឡង​ជាប់បាន​និទ្ទេស A ឆ្នាំនេះ​មាន​ចំនួន​៤៤៣​នាក់ ខណៈឆ្នាំ​២០១៨ មាន​៤០៨​នាក់។​

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រ​សួង​ព័ត៌មាន​ បាន​សរសេរ​នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ឯកឧត្តម​នា​ព្រឹក​នេះថា៖ «សម្តេចនាយករដ្ឋមន្ត្រីបញ្ជាអោយទិញ IPad សំរាប់ពួកសិស្សជាប់និទ្ទេស A ម្នាក់មួយ» ៕​

អត្ថបទ៖ ទូច សុខា