ចេញ​ហើយ​! តម្លៃ iPhone 11 Pro នៅ​ថៃ ធូរ​ជាង​កាល​ iPhone XS Max ចេញ

  • 2019-09-11 03:48:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​តម្លៃ​ដើម​ដែល​ចេញ​ផ្សាយ​ដោយ Apple ​សម្រាប់​ទីផ្សារ​អាមេរិក គឺ​រមែង​មាន​ភាព​ខុស​គ្នា​បើ​ធៀប​នឹង​ទីផ្សារ​ប្រទេស​ដទៃ​ឬ​ស្ថិត​ក្នុង​តំបន់​អាស៊ី។ មុននេះបន្តិច​តម្លៃ​លក់​នៅ​ទីផ្សារ​ប្រទេស​ថៃ​នៃ iPhone សេរ៊ី​ឆ្នាំ ២០១៩ ក៏​ត្រូវ​បាន​លាតត្រដាង។

តាម​គេហទំព័រ iPhoneMod ​បាន​ចុះ​ផ្សាយ​ពី​តម្លៃ​លក់ iPhone ទាំង​បី​ម៉ូឌែល​នៅ​ទីផ្សារ​ថៃ​ដូច​ខាង​ក្រោម៖

  • iPhone 11 ​ថ្លៃ​ចាប់​ពី ២៤ ៩០០ បាត​ឬ​ខ្ទង់ ៨១៣ ដុល្លារ

  • iPhone 11 Pro ​ថ្លៃ​ចាប់​ពី ៣៥ ៩០០ បាត​ឬ​ខ្ទង់ ១ ១៧២ ដុល្លារ

  • iPhone 11 Pro Max ​ថ្លៃ​ចាប់​ពី ៣៩ ៩០០ បាត​ឬ​ខ្ទង់ ១ ៣០៣ ដុល្លារ

បញ្ជាក់​ថា​តម្លៃ​នេះ​ធៀប​នឹង​តម្លៃ​ផ្លូវការ​នៅ​ទីផ្សារ​អាមេរិក​ខុស​គ្នា​ចន្លោះ​ជាង ១០០ ទៅ ១៥០ ដុល្លារ។ ប៉ុន្តែ​អាច​ថា​ជា​តម្លៃ​ល្អ​ព្រោះ​នៅ​ទីផ្សារ​ថៃ​ដដែល ពេល​ចេញ​ផ្សាយ iPhone សេរ៊ី​ឆ្នាំ ២០១៨ សេរ៊ី​ខ្ពស់​ផុត​លេខ iPhone XS Max កាល​នោះ​ថ្លៃ​ដល់​ទៅ ៤៣ ៩០០ បាត​ឬ​ជាង ១ ៤៣៥ ដុល្លារឯណោះ៕ ​

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា