Coutinho ទម្លាយ​ថា Klopp នៅ​សុខ​ៗ​ផ្ញើ​សារ​ទៅ​គេ ពេល​ផ្ទេរ​ទៅ​កាន់ Bayern

  • 2019-09-11 11:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ស្លាប​ប្រេស៊ីល​កីឡាករ Philippe Coutinho បាន​និយាយ​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់ Bild ថា អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​ផ្ញើ​សារ​អបអរ​គេ ពេល​គេ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Bayern Munich ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង។

កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា៖ " Klopp បាន​ផ្ញើ​សារ​មក​ខ្ញុំ ហើយ​ជូនពរ​ខ្ញុំ​ឲ្យ​មាន​សំណាង​ល្អ។ គាត់​ប្រាប់​ខ្ញុំ​ថា Bayern ជា​ក្លឹប​ធំ​មួយ ហើយ​ Bundesliga ជា​ក្របខ័ណ្ឌ​ប្រកួតប្រជែង​ដ៏​ល្អ​មួយ " ។

Coutinho បាន​បន្ត​ថា៖ " Klopp បាន​ប្រាប់​ខ្ញុំ​ថា គាត់​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ដែល​ឃើញ​ខ្ញុំ​បាន​លេង​នៅ​ក្លឹប​អាល្លឺម៉ង់​នេះ " ។

នៅ​មុន​បើក​រដូវ​កាល ២០១៩/២០ Coutinho ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប Bayern Munich ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ ដោយ​មាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី