កូនៗ​ណា​មិន​ចង់​នៅ​ក្បែរ​ម៉ែ​ពុក? មួយ​រឿង​នេះ​ចាក់​ដោត​ខ្លាំង សម្រាប់​អ្នក​ចង់​ផ្គាប់ចិត្តចាស់ៗ

  • 2019-09-12 05:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ ២០១៩​ នៅ​លើ​ទំព័រ​ Facebook Sabay និង CIMB បាន​បញ្ចេញ​ឈុត​ឆាក​ពិសេស​មួយ​ចំនួន​​ដែល​ដក​ស្រង់​ចេញ​ពី​រឿងក្រោម​ចំណង​ជើង​ថា "ផ្ទះ​យើង"។ វីដេអូនេះ បានធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​ទស្សនិកជន។

​ចំពោះ​សាច់​រឿង​ដែល​ដើរតួ​ដោយ​​​ ស្រី​ស្អាត​ ទេព កញ្ញា និង​ ប្រុស​សង្ហា​ពៅ​ ពិសិដ្ឋ ដែល​​នេះ ​អ្នក​ទាំង​ពីរ​មាន​ឈ្មោះ​ថា ធារី និង​តារា។ ធារី ​ជា​កូន​ស្រី​ម្នាក់​ដែល​ធ្លាប់​រស់​នៅ​ស្រុក​ស្រែ​ចម្ការ​ តែ​បាន​មក​រស់​នៅ​ទី​ក្រុង​ជា​មួយ​ស្វាមី​ និង​កូន​ស្រី​ម្នាក់។

​គ្រួសារ​វ័យក្មេង ដែល​រស់​នៅ​បែប​ទាន់​សម័យ​មួយ​នេះ​ តែង​តែ​ព្យាយាម​បញ្ចុះបញ្ចូល​ពុក​ម៉ែ​មក​រស់​នៅ​ផ្ទះ​ជា​មួយ។ ចង់​ដឹង​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​ឪពុក​មិន​ចង់​រស់​នៅ​ជា​មួយ​កូន​ស្រី​តែ​ម្នាក់​ដែល​គាត់​ស្រលាញ់​នោះ?

តើ​ឪពុកក្មេក ​មិន​ពេញចិត្ត​ជា​មួយ​កូន​ប្រសា​ឬ​យ៉ាង​ណា? ដូច្នេះ​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា ​ ​នៅ​ពេល​ឆាប់ៗ​នេះ លើ​គេហទំព័រ Facebook Sabay​ ​គឺ​នៅ​ថ្ងៃ៖

  • ភាគ​ ១៖ ថ្ងៃសៅរ៍​ទី ១៤ ខែ​កញ្ញា ឆ្នាំ ២០១៩
  • ភាគ​ ២៖ ថ្ងៃ​សុក្រ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០១៩
  • ភាគ​ ៣៖ ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០១៩

អត្ថបទ៖ សុខុន សុម៉ាភាវី