Kompany គិត​ថា​ Van Dijk ជា​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League

  • 2019-09-12 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil van Dijk ត្រូវ​បាន​ចាត់​ទុក​ជា​ខ្សែ​ការពារ​កណ្ដាល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League នេះ​បើ​តាម​សម្ដី​អតីត​​ប្រធាន​ក្រុម​ Manchester City គឺ​ខ្សែ​ការពារ​ Vincent Kompany។​

van Dijk

ការ​និយាយ​បែប​នេះ​ស្រប​ពេល​ Van dijk បាន​ឈ្នះ​ពាន​ UEFA Men's Player of the Year និង​ជា​បេក្ខភាព​ប្រជែង​ពាន​ Ballon d'Or និង​ Best FIFA ជាមួយ​កីឡាករ​កំពូល​ៗ​លើ​លោក​ដូច​ជា​ Lionel Messi និង​ Cristiano Ronaldo សម្រាប់​ឆ្នាំ​២០១៩​នេះ។​

គុណ​សម្បត្តិ​ផ្សេង​ទៀត​ត្រូវ​ Kompany កត់​សម្គាល់​ឃើញ​ថា​ Van Dijk គឺ​ជា​កម្លាំង​សំខាន់​ជួយ​ Liverpool ឈ្នះ​ Champions League និង​រង​ជើង​ឯក​ Premier League ដោយ​ចាញ់​ Manchester City តែ​១​ពិន្ទុ​ប៉ុណ្ណោះ​កាល​ពី​រដូវ​កាល​មុន។​

Kompany ថា៖ "ខ្ញុំ​​មិន​ឃើញ​ខ្លួន​ឯង​ថា​ស្ថិត​នៅ​កម្រិត​កំពូល​នោះ​ទេ ព្រោះ​ខ្ញុំ​តែងតែ​រង​របួស​ពេល​ខ្លះ​លេង​ ពេល​ខ្លះ​អត់​។​ ខ្ញុំ​គិត​ថា​ Van Dijk ជា​ខ្សែ​ការពារ​កណ្ដាល​ល្អ​បំផុត​នៅ​ Premier League។ វា​ប្រហែល​ជា​រឿង​មិន​អាច​ទទួល​យក​ព្រោះ​ Van Dijk មិន​បាន​លេង​នៅ​អង់គ្លេស​យូរ​ដូច​ John Terry, Ferdinand ប៉ុន្តែ​រូប​គេ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល"៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ សៀនហួរ