ថ្ងៃ​ ១៩ ​កញ្ញា​អាច​អាប់ដេត​ iOS 13 បាន ប៉ុន្តែ​សោកស្ដាយ​​ស៊េរី​ចាស់​ប៉ុន្មាន​ម៉ូឌែល​នេះ

  • 2019-09-12 06:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple នឹង​ដាក់​លក់​ផ្លូវការ iPhone សេរ៊ី​ឆ្នាំ ២០១៩ នៅ​ថ្ងៃ​ទី ២០ ​កញ្ញា​ខាង​មុខ ប៉ុន្តែ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ iOS 13 ​ក៏​នឹង​សម្រេច​ដាក់​ឲ្យ​អាប់ដែត​បាន​​មុន​នោះ​ប្រហែល ២៤ ម៉ោង​ពោល​គឺ​នៅ​ថ្ងៃ​ទៅ ១៩ ​កញ្ញា។

មុខងារ​ថ្មីៗ​ជា​ច្រើន​នឹង​លេចចេញ​លើ​ iOS 13 ​ដែល​មាន​ដូច​ជា Dark Mode, កម្មវិធី​ថ្មី 'Find My' និង​ការ​ពង្រឹង​ល្បឿន​ក៏​ដូច​ជា​ប្រព័ន្ធ​សុវត្ថិភាព​លើ iPhone/iPad ជា​ដើម។ យ៉ាងណាមិញ​មិន​សុទ្ធ​តែ​គ្រប់​ឧបករណ៍​អាច​ដំឡើង​ទៅ​កាន់​ OS ថ្មី​នោះ​បាន​ទេ ពោល​គឺ Apple ​បាន​កំណត់​ចាប់​ពី iPhone 6s និង iPad Air 2/Mini 4 ឡើង​ទៅ។

ជា​លទ្ធផល​សម្រេច​ថា​ iPhone 5s, iPhone 6, iPhone 6 Plus, iPad Air, iPad Mini 2 និង iPad Mini 3 គឺ​ពុំ​អនុញ្ញាត​ឲ្យ​ដំឡើង​ទៅ​កាន់ iOS 13 បាន​ឡើយ ហើយ​ត្រូវ​បន្ត​ប្រើប្រាស់​ជំនាន់​ចុង​ក្រោយ​នៃ iOS 12 ដដែល៕

អានអត្ថបទ:

ប្រភព៖ Techradar   ប្រែ​សម្រួល៖ កៅ រក្សា