កប់! ជម្រើសជាតិថៃឲ្យតែទាត់ចូល១គ្រាប់ដឹងតែបានជិត១០ម៉ឺនដុល្លារវគ្គជម្រុះ World Cup
- 2019-09-12 05:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់! ជម្រើសជាតិថៃឲ្យតែទាត់ចូល១គ្រាប់ដឹងតែបានជិត១០ម៉ឺនដុល្លារវគ្គជម្រុះ World Cup
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិថៃទទួលបានប្រាក់លើកទឹកចិត្តយ៉ាងខ្លាំងក្លាពីសហព័ន្ធបាល់ទាត់របស់ថៃ និងក្រុមហ៊ុនជាដៃគូសហការ សម្រាប់ព្រឹត្តិការណ៍ជម្រុះ World Cup 2022 នេះ។
កាលពីដើមសប្ដាហ៍កន្លងទៅថៃបានយកឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ី ៣-០ ក្នុងទីក្រុងចាកាតា។ ជ័យជម្នះនេះពួកគេទទួលបានប្រាក់លើកទឹកចិត្ត៩លានបាត (ជិត៣០ម៉ឺនដុល្លារ។ តាមរយៈជំនួយឧបត្ថម្ភ ក្រុមហ៊ុន ThaiBevសន្យាថា ឲ្យ២លានបាត ខណៈសហព័ន្ធបាល់ទាត់ថៃឲ្យ១លានបាតទៀត ឲ្យតែទាត់ចូលមួយគ្រាប់)។
នេះមានន័យថា ប្រសិនជម្រើសជាតិថៃរកបានមួយគ្រាប់ពួកគេទទួលបាន៣លានបាត(ជិត១០ម៉ឺនដុល្លារ)។ ជ័យជម្នះនេះបានធ្វើឲ្យថៃឡើងឈរកំពូលតារាងពូល G ឯអារ៉ាប់រួមនៅលេខ២ ម៉ាឡេស៊ី វៀតណាមនិងឥណ្ឌូណេស៊ីនៅលេខ ៣ ៤និង៥៕