សម្ដីមាសរបស់ថ្នាក់ដឹកនាំកម្ពុជា-ឡាវ ទាក់ទងរឿងព្រំដែនប្រទេសទាំងពីរ
- 2019-09-12 05:08:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដីមាសរបស់ថ្នាក់ដឹកនាំកម្ពុជា-ឡាវ ទាក់ទងរឿងព្រំដែនប្រទេសទាំងពីរ
ចន្លោះមិនឃើញ
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃនេះ ហើយក្នុងជំនួបនោះថ្នាក់ដឹកនាំកម្ពុជា- ឡាវ បានលើកឡើងពីរឿងព្រំដែនប្រទេសទាំងពីរដូចគ្នា។
រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចូលរួមក្នុងជំនួបនោះដែរបានដកស្រង់ប្រសាសន៍របស់សម្តេច ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ថងលុន សុីសុលីត ទាក់ទងនឹងរឿងព្រំដែនប្រទេសទាំងពីរមកផ្សាយលើទំព័រហ្វេសប៊ុករបស់ឯកឧត្តមនាព្រឹកនេះ។
ឯកឧត្តមសរសេរថា៖ «យេីងដាច់ខាត ថាឡាវ និង កម្ពុជា មិនត្រូវវ៉ៃគ្នារឿងព្រំដែនឡេីយ - ថងលុន សុីសុលីត នាយករដ្ឋមន្ត្រីឡាវ ថ្ងៃទី ១២ កញ្ញា ២០១៩ »។
ឯកឧត្តមសរសេរដកស្រង់ប្រសាសន៍សម្តេចវិញម្ដងថា៖ «ដូនតាយេីងមិនសំរេចបានក្នុងការកំណត់ព្រំដែនរវាងប្រទេសយើងទាំងពីរ តែក៏មិនដែលប៉ះទង្គិចគ្នាលេីបញ្ហានេះដែរ ។ ពេលនេះ យើងបានជំរុញការកសាងព្រំដែនមួយសំរាប់អនាគតកូនចៅយេីង ហេីយនៅតែបន្តមិនឲ្យមានការប៉ះទង្គិចគ្នាលេីបញ្ហាព្រំដែនអ្វីទាំងអស់ - សម្តេច ហ៊ុនសែន ក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រីឡាវ ថងលុន សុីសុលីត នាថ្ងៃទី ១២ កញ្ញា ២០១៩ នាក្រុង ភ្នំពេញ »៕