មុន​ប៉ះ​កម្ពុជា FIFA ចង់​ឱ្យ​អ៊ីរ៉ង់ បើក​សិទ្ធិ​ឱ្យ​ស្ត្រី​បាន​ចូល​មើល​ការ​ប្រកួត

  • 2019-09-12 07:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ពិភពលោក​ FIFA មាន​គម្រោង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ចរចា​ពី​លទ្ធភាព​ដែល​អាច​អនុញ្ញាត​ឲ្យ​ស្ត្រី​​ចូល​គាំទ្រ​បាល់ទាត់​ផ្ទាល់​នៅ​កីឡដ្ឋាន​ឡើង​វិញ។​

ផែន​ការ​នេះ​កើត​ឡើង​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ពេល​ស្ត្រី​អ៊ីរ៉ង់​ម្នាក់​បាន​ដុត​ខ្លួន​ឯង​នៅ​ក្រៅ​តុលាការ​ ក្រោយ​ចៅក្រម​កាត់​ក្ដី​ឲ្យ​នាង​ជាប់​គុក​៦​ខែ​ដោយ​សារ​តែង​​ខ្លួន​ធ្វើ​ប្រុស​ បន្លំ​លួច​ចូល​កីឡដ្ឋាន​នៅ​ទីក្រុង​ Tehran ដើម្បី​មើល​ការ​ប្រកួត​បាល់ទាត់។​ ​

នៅ​មិន​ទាន់​ដឹង​កាល​បរិច្ឆេទ​ច្បាស់លាស់​ពី​ការ​បញ្ជូន​មន្ត្រី​ (តាម​ផែន​ការ​៣​នាក់)​ ទៅ​កាន់​អ៊ីរ៉ង់​នៅ​ឡើយ​ទេ​ ខណៈ​ប្រកួត​បន្ទាប់​របស់​ប្រទេស​នេះ​គឺ​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​មាន​ចំណាត់ថ្នាក់​១៧០​ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ FIFA World Cup។​

អ៊ីរ៉ង់​បាន​ចេញ​ច្បាប់​ហាម​ខាត់​មិន​ឲ្យ​ស្ត្រី​ទស្សនា​បាល់ទាត់​ដោយ​ផ្ទាល់​នៅ​កីឡដ្ឋាន​ចាប់​តាំង​ពី​ឆ្នាំ ១៩៨១​មក​ ដោយ​សារ​ប្រពៃណី​ដ៏​តឹងរ៉ឹង​របស់​ពួកគេ​ មិន​ចង់​ឲ្យ​ស្ត្រី​នៅ​ក្បែរ​ក្រុម​មនុស្ស​ប្រុស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ និង​ឃើញ​កីឡាករ​ដោះអាវ​ពេល​អបអរ​គ្រាប់​បញ្ចូល​ទី​ម្ដង​ៗ៕ ​

ប្រភព៖ FIFA   ប្រែសម្រួល៖ សៀនហួរ