៣ ប្រ​ទេស​នៅ​អាស៊ាន​បើ​ឲ្យ​កុម្ម៉ង់​ទិញ iPhone ស៊េរី​ថ្មី​មុនគេ

  • 2019-09-13 03:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ប្រកាសចេញ iPhone 11, iPhone 11 Pro និង 11 Pro Max កាល​ពី​យប់​ថ្ងៃទី​១០ ឆាន​ចូល​ថ្ងៃ​ទី ១១ កន្លង​ទៅ។

មិន​បាន​ប៉ុន្មាន​ផង មានដំណឹងលេចធ្លាយតម្លៃច្បាស់ៗថា ទៅទីផ្សារប្រទេស​សិង្ហបុរី, ប្រទេសថៃ​និង កម្ពុជា បានបើកឲ្យកុម្ម៉ង់​ទិញ​មុនគេនៅអាស៊ាន។

ការ​បើក​ឲ្យ​កុម្ម៉ង់​ទិញ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ​ខែ​កញ្ញា ពី​ហាង​ផ្លូវ​ការ​​របស់ Apple នៅ សិង្ហបុរី និង​ឥវ៉ាន់​នៅ​ថ្ងៃ ២០ ខែ​កញ្ញា។

តម្លៃ​កុម្ម៉ង់​ទិញ៖

  • iPhone 11 តម្លៃ​ចាប់​ពី ៨៣៥ ដុល្លារ
  • iPhone 11 Pro តម្លៃ​ចាប់​ពី​ ១ ១១៩ ដុល្លារ
  • iPhone 11 Pro Max ​តម្លៃចាប់​ពី ១ ៣០៨ ដុល្លារ

ប្រទេស​ថៃ​ ​បាន​បើក​​ឲ្យ​កុម្ម៉ង់​ទិញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ​ខែ​កញ្ញា ពី​ហាង​ផ្លូវ​ការ​របស់ Apple នៅ​ប្រទេសថៃ និង​ឥវ៉ាន់​នៅ​ថ្ងៃ ២០ ខែ​កញ្ញា។

តម្លៃ​កុម្ម៉ង់​ទិញ៖

  • iPhone 11 ​តម្លៃចាប់​ពី ៨១៣ ដុល្លារ
  • iPhone 11 Pro ​តម្លៃចាប់​ពី ១ ១៧២ ដុល្លារ
  • iPhone 11 Pro Max តម្លៃចាប់​ពី ១ ៣០៣ ដុល្លារ

ងាក​មក​ទីផ្សារ​ប្រទេស​កម្ពុជា​ ក៏​មាន​ដំណឹង​ពី​ការ​កុម្ម៉ង់​ទិញ​ដែរ ដោយ​នៅ​តាម​ហាង និង​ឥវ៉ាន់​នៅ​ថ្ងៃ ២៥ ខែ​កញ្ញា។

តម្លៃ​កុម្ម៉ង់​ទិញ៖

  • iPhone 11 តម្លៃ​ចាប់​ពី ៩១៥ ដុល្លារ
  • iPhone 11 Pro ​តម្លៃចាប់​ពី ១ ៣៤៥ ដុល្លារ
  • iPhone 11 Pro Max ​តម្លៃ​ចាប់​ពី ១ ៥១៥ ដុល្លារ

ដោយ​ឡេក Apple ក៏​ប្រកាស​ជាផ្លូវ​ការ និង​​មាន​លក់ iPhone ទាំង ៣ស៊េរី​នៅ​ថ្ងៃ​ទី ២០ កញ្ញា នេះ ដែល​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ សម្រាប់ iPhone 11 និង​តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone 11 Pro និង​មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ សម្រាប់ iPhone 11 Pro Max (តម្លៃនៅ​អាមេរិក)៕

អត្ថបទ៖ ម៉េងងី