ក្រុមហ៊ុនទូរសព្ទមួយទៀត សម្រួចអាវុធថ្មីដំឡើងល្បឿនឆ្នាំងសាកដល់ ៦៥ វ៉ាត់
- 2019-09-16 07:44:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនទូរសព្ទមួយទៀត សម្រួចអាវុធថ្មីដំឡើងល្បឿនឆ្នាំងសាកដល់ ៦៥ វ៉ាត់
ចន្លោះមិនឃើញ
Reno Ace អាចនឹងក្លាយជាស្មាតហ្វូនប្រចាំឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Oppo ដែលបង្កប់អាវុធពិសេសសម្រាប់ប្រជែងជាមួយក្រុមហ៊ុនដទៃ ពោលគឺ មុខងារសាកថ្មល្បឿនលឿនហួសនិស្ស័យនៅលើឆ្នាំងសាក ដែលមានកម្លាំងបញ្ជូនដល់ទៅ ៦៥ វ៉ាត់ ឲ្យឈ្មោះថា Super Flash Charger ឬ Super VOOC Charging ជំនាន់ ២ (អាចសាកពី ០% ដល់ ៤០% ចាយពេល ១០នាទីប៉ុណ្ណោះ)។
យោងតាមប្រភពព័ត៌មាននានាបានឲ្យដឹងច្បាស់ៗថា ល្បឿនប៉ុណ្ណេះគឺជា ល្បឿនសាកដែលលឿនជាងគេទាំងអស់ សូម្បីតែធៀបនឹងល្បឿនសាក ៥០ វ៉ាត់ SuperVOOC ជំនាន់ ១ ក៏លឿនជាង ៣០% ដែរ។ លើសពីនេះទៀត ស្មាតហ្វូនត្រកូល Reno មួយនេះនឹងមកជាមួយរន្ធសាកក៏លឿនដែរ USB Type-C ឆ្នាំ ២០១៩ ហើយវាអាចនឹងបំពាក់ឈីប Snapdragon 855 Plus ព្រមជាមួយនឹងអេក្រង់ល្អមួយផងដែរឡើងដល់ ៩០ Hz (Refresh rate)។
ស្មាតហ្វូន Flagship នឹងត្រូវបានក្រុមហ៊ុនប្រកាសចេញនៅថ្ងៃទី ១០ ខែតុលាឆ្នាំ ២០១៩។ ចំពោះលក្ខណៈពិសេសផ្សេងទៀតដូចជាថាមពលពលថ្មនឹងមានទំហំ ៤០០០ មីលីអំពែម៉ោង ឯតម្លៃ មិនទាន់មានការបែកធ្លាយនោះទេ សូមរង់ចាំបន្តិចទៀត៕