រំលឹក​អនុស្សាវរីយ៍​ម៉ូតូ​ Honda Cub ប្រើ​ត​កូន​ត​ចៅ​ តាំង​ពី​ឆ្នាំ ១៩៥៨ ​

  • 2019-09-16 08:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Super Cub ជា​ផលិត​ផល​ម៉ូតូ​របស់​ជប៉ុន ដែល​អាច​និយាយ​បាន​ថា​​មិន​សូវ​ទាន់​សម័យ​ តែ​បើ​និយាយ​ពី​គ្រឿង​​ម៉ាស៊ីន​វិញ​គឺ​ពិត​ជា​ធន់​ ប្រើ​រាប់​​ឆ្នាំ​ហើយ​នៅ​តែ​ខ្លាំង​ទៀត។ អ្នក​ខ្លះ​ជិះ​ម៉ូតូ​ម៉ាក​ Honda Super Cub នេះ​រហូត​រាប់​ទសវត្សរ៍​ ត​កូន​ត​ចៅ​ឯ​ណោះ​ក៏​មាន​ដែរ។ Honda Super Cub មាន​ច្រើន​ស៊េរី​ទៅ​តាម​ឆ្នាំ​នីមួយៗ​ (តាំង​ពី​ឆ្នាំ ១៩៥៨​​)។

ឥឡូវ​​​សាក​មក​មើល​​ ម៉ូតូ Honda Super Cub គ្រប់​ស៊េរី​តាំង​ពី​ឆ្នាំ ១៩៥៨ ថា​តើ​មាន​រាង​ប្លែក​ៗ​គ្នា​យ៉ាង​ម៉េច​ខ្លះ?

១. Honda Cub C100 (ផលិត​ពី​ឆ្នាំ ១៩៥៨~១៩៦៧)

២. Honda Cub C102 (ផលិត​ពី​ឆ្នាំ ១៩៦០~១៩៦៥)

​​​៣. Honda Cub C50 (ផលិត​ពី​ឆ្នាំ ១៩៦៦~១៩៨០+)

៤. Honda Cub C70 (ផលិត​ពី​ឆ្នាំ ១៩៦៩~១៩៨០+)

៥. Honda Cub C90 (ផលិត​ពី​ឆ្នាំ ១៩៦៦~១៩៨០+)

៦. Honda Cub C100EX (ផលិត​ពី​ឆ្នាំ ១៩៨៦-)

៧. Honda Super Cub50 (ផលិត​ពី​ឆ្នាំ ២០០៧– )

៨. Honda Super Cub110 (ផលិត​ពី​ឆ្នាំ ២០០៩– )

៩. Honda Dream110i (ផលិត​ពី​ឆ្នាំ ២០១១– )

១០. Honda Little Cub Fi SH150i(ផលិតឆ្នាំ ២០១៧)

ក្រុមហ៊ុន​ Honda ​បាន​ផលិត​ម៉ូតូ​ម៉ូដែល​ Cub នេះ​ លក់​លើ​ទីផ្សារ​ជោគជ័យ​រយៈពេល​៥៩​ឆ្នាំ​មក​ហើយ ដោយសារ​ផលិត​ផល​មាន​គុណភាព​ខ្ពស់។ ម៉ូដែល​ដែល​ពេញ​និយម​ជាង​គេ​គឺ Super Cub ​ប៉ុន្តែ​ក្រៅ​ពី​ម៉ូដែល​នេះ ក៏​មាន​ Little Cub 14 ​ដែល​ផលិត​កាល​ឆ្នាំ​២០០៨​ ​ដើម្បី​អបអរ ​​ខួប​៥០​ឆ្នាំ របស់​​ក្រុមហ៊ុន​ Honda Cub។

Little Cub Fi SH150i ត្រូវ​បាន​គេ​ផលិត​យ៉ាង​ពិសេស ​​មាន​​ម៉ាស៊ីន​ទំហំ​ 50CC ដូច​ជំនាន់ Little Cub 14 ឆ្នាំ​២០០៨​ដែរ ប៉ុន្តែ​មាន​បំពាក់​បច្ចេកវិទ្យា​ថ្មី ​កាន់​តែ​ស៊ី​សាំង​តិច។ វា​មាន​វិមាត្រ ​ប្រវែង​១៨០០​មិល្លីម៉ែត្រ, ទទឹង​៦៦០​ម.ម និង​កម្ពស់​១០០០​ម.ម ខណៈ​ដែល​​ធុងសាំង​ មាន​ចំណុះ​ ៣,៤​លីត្រ។ ចំពោះ​តម្លៃ​របស់​វា​គឺ ​៣៥៣២​ដុល្លារ​សហរដ្ឋ​អាមេរិក​ (តម្លៃ​នៅ​វៀតណាម)៕

១១. Honda Super Cub 125(ផលិតឆ្នាំ ២០១៨-)

គិតចាប់ពីម៉ូឌែល Honda Super Cub 125 ឆ្នាំ​ ២០១៨​ នេះគឺ​មាន​​ប្រើ​ប្រាស់​ Smart Key និង​មាន​កាំកង់​ដែល​ទាន់​សម័យ​ជាងពីមុន ព្រមជាមួយនឹង​ប្រព័ន្ធអ៊ាំប្រ៊ីយ៉ាស្វ័យប្រវត្តិ ត្បិតតែ រូបរាង​របស់​ Super Cub ជំនាន់​ចុង​ក្រោយ​នេះ នៅ​មាន​លក្ខណៈ​បុរាណ​ដូច​ជា​ចង្កៀង​រាង​មូល​ ភ្លើងស៊ីញ៉ូ​រាង​ជ្រុង ប៉ុន្តែ​ទំនើប​ត្រង់​ថា​ជា​អំពូល​ LED។

ម៉ូតូ​ Super Cub 125 ឆ្នាំ ២០១៨ មាន​លក់​នៅ​ប្រទេស​វៀតណាម​ក្នុង​តម្លៃ​​ប្រមាណ​ ៤ ៣០០ ដុល្លារ។ ចំណែក​នៅ​ប្រទេស​ថៃ​មាន​តម្លៃ​ប្រមាណ​ ២ ៦០០ ដុល្លារ​ប៉ុណ្ណោះ រីឯប្រទេសកម្ពុជា បានដាក់លក់ប្រមាណជា ៤០០០ ដុល្លារ(ពេលចេញដំបូង)។

រំឮកដែរថា Honda SuperCup ​បាន​ក្លាយ​ជា​ម៉ូតូ​លក់​ដាច់​បំផុត ដែល​បាន​កាន់​កំណត់ត្រា​លក់​អស់​ ១០០ លាន​គ្រឿង​​តាំង​ពី​ឆ្នាំ​ ១៩៥៨ ​មក​ម្ល៉េះ (ចុះ​ប្រិយមិត្តវិញ​ប្រើ​ Honda Cub ស៊េរី​ណា​មួយ​ដែរ?) ​៕

ជាង​ពី​មុន​ អត្ថបទទាក់ទង៖

ប្រភព៖ Wikipedia   ប្រែសម្រួល៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម