ប្រយ័ត្ន​ច្រឡំ​ណា៎! ម៉ូតូ​អាគុប​ ​មាន​ក្រុមហ៊ុន​ ៣ ​កំពុង​ប្រជែង​គ្នា​​លក់

  • 2019-09-17 04:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មើល​ត្រឹម​រូប​រាង​ខាង​ក្រៅ​តែ​មួយ​ភ្លែត​ ​ដោយ​មិន​បាន​ពិនិត្យ​ឲ្យ​ជាក់​ អ្នក​នឹង​អាច​ភាន់​ច្រឡំ​ថា​ជា "ម៉ូតូ​អាគុប​របស់ Honda " ​ដែល​ជា​ម៉ូតូ​សំណព្វចិត្ត​ទាំង​ឪពុក​គេ​ឪពុក​ខ្ញុំ។ ​ដោយឡែក​ថ្ងៃ​នេះ​ ​សូម​បង្ហាញ​ជូន​ឈ្មោះ​ក្រុមហ៊ុន​ម៉ូតូ​​ ២ ​ទៀត​ដែល​មាន​​ផលិតផល​ម៉ូតូ​​កម្លាំង​ក្រោម​ ១២៥ សេសេ​ដ៏​ល្បី​ល្បាញ​នេះ មក​ប្រជែង​ជាមួយ​នឹង​ Honda។

​១) Honda

ម៉ូតូ​អាគុប​ពណ៌​ទង់ដែង ឆ្នាំ ២០២០

​មិន​បាច់​រៀបរាប់​ច្រើន​ទេ ​អ្នក​ទាំងអស់​គ្នា​បាន​ស្គាល់​ច្បាស់​ហើយ​ពី​ផលិតផល​របស់ Honda។ ​យ៉ាង​ណាមិញ ​ប្រាប់​បន្តិច​ចុះ! ​ម៉ូតូ​អាគុប​ជំនាន់​ចុង​ក្រោយ​បង្អស់​គឺ Honda SuperCup 125cc ឆ្នាំ 2020 ក្នុង​​ស្រុក​ក៏​ធ្លាប់​មាន​លក់​ដែរ​តម្លៃ​ប្រមាណ​ជា ៤០០០ ដុល្លារ។ ចំណែកម៉ូតូ​អាគុប​ពណ៌​ទង់ដែង លក់តម្លៃ [៧ ៨០០ ដុល្លារ(ទីផ្សារស្រុកថៃ)](http://news.sabay.com.kh/article/1140727)។

SuperCup 125cc ឆ្នាំ 2020

២) Lifan

Vintage 110cc ២០១៩

​ម៉ូតូ​អាគុប​របស់​ក្រុមហ៊ុន​ Lifan ​មិន​ទាន់​ឃើញ​មាន​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​នៅ​ឡើយ​ទេ។ ​ចំពោះ​ផលិតផល​ចុងក្រោយ​បង្អស់​គឺ​ឆ្នាំ ២០១៩ ​មាន​ម៉ូឌែល​ដូច​ជា Lifan Vintage 110cc , Vintage LF S 110cc ឆ្នាំ ២០១៧ ​តម្លៃ​ចាប់ផ្ដើម​ដំបូង​នៅ​ថៃ​ប្រមាណ​ជា ​២៨០០ ដុល្លារ។

Lifan Vintage 110cc

៣) GPX

GPX POPz 125cc

​​ក្រុមហ៊ុន​ម៉ូតូ​ថៃ​ដ៏​ល្បីល្បាញ GPX ​បាន​ធ្វើ​ពិធី​ប្រកាស​បង្ហាញ​ម៉ូឌែល​ថ្មី​ចុង​ក្រោយ​ចំនួន ៤ ​មាន​ដូច​ជា GPX POPz 125cc, GPX Raptor 180cc, GPX Demon និង GPX Legend Gentlemen (Legend 250 Twin) ជាដើម។

​​ក្នុង​ចំណោម​ម៉ូតូ​ទាំង​នោះ​ ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ជាង​គេ​គឺ ​GPX POPz 125cc ​ជាមួយ​នឹង​ការ​រចនា​ប្លែក​ភ្នែក​ ជា​ម៉ូតូ​តូច​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ដំបូង​បំផុត​ក្នុង​ស្រឡាយ GPX ​។

​​​GPX POPz ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ប្រាស់​ប្រភេទ​កុងទ័រ ​ពាក់​កណ្ដាល​​ឌីជីថល​បែប​ថ្មី​ ចង្កឹះ​លេខ​ ៤ វគ្គ​(មាន​ដុំ​ដេរ ​និង​ម៉ារូវេន ​សម្រាប់​បញ្ជេះ​ដូច​គេ​ដូច​ឯង​ដែរ) ​ប្រើប្រាស់​ប្រព័ន្ធ​ប៊ិចសាំង​ផ្ទាល់​ចេញ​ពី​ក្រុមហ៊ុន​គឺ GPX-FI, ចង្កៀង​បំភ្លឺ​ផ្លូវ​ខាង​មុខ​-ក្រោយជា​ប្រភេទ​ Full LED ​បំពាក់​ដោយ​​បូម​ភ្លោះ​ថ្មី ​និង​ជាពិសេស​ហ្វ្រាំង​មុខ ប្រភេទ​ហ្វ្រាំង​ថាស​ ដូច​ទៅ​នឹង​ម៉ូតូ​ធំ​របស់ GPX ដទៃ​ដែរ។

​​​សម្រាប់​តម្លៃ​ ​ត្រូវ​បាន​ប្រភព​ពី​សារព័ត៌មាន​ប្រទេស​ថៃ​បាន​លើក​ឡើង​ថា ខ្ទង់​ប្រមាណ​ជា ៤១៥០០ បាត(១៣០០ ដុល្លារ​)។ ​រី​ឯ​ពណ៌​ម៉ូតូ​​វិញ​ គឺ​ចម្រុះ​ភ្នែក​មាន​ដល់​ទៅ ៦ ​ឯណោះ​។

​តាម​ការ​បញ្ជាក់​ពី​ខាង​តំណាង​ចែក​ចាយ​ GPX Cambodia ​បាន​បង្ហើប​ថា ​ម៉ូតូ​ទាំង​ប៉ុន្មាន​ម៉ូឌែល​ថ្មី​នោះ នឹង​បង្ហាញ​មុខ​នៅ​ទឹក​ដី​កម្ពុជា​ឆាប់ៗ​ខាង​មុខ​នេះ៕

អត្ថបទទាក់ទង៖

ប្រភព៖ Wikipedia | pantip   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី