ឡូយកប់! គ្រាន់តែ​ទិញ​ស្មាតហ្វូនម៉ូដែលនេះ អាចមាន​ឱកាសទៅលេងប្រទេសជប៉ុន

  • 2019-09-17 09:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​ទី​ ១៧ ខែ​កញ្ញា ឆ្នាំ​ ២០១៩ រហូត​ដល់ ថ្ងៃ​ទី ​៣០ ខែ​កញ្ញា ឆ្នាំ​ ២០១៩ រាល់​អតិថិជន​ទាំងអស់​ដែល​ជាវ​ទូរសព្ទ​ vivo S1 មាន​សិទ្ធ​ចូល​រួម​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ជប៉ុន។

ការ​ចាប់​ឆ្នោត​នេះ​​នឹង​ត្រូវ​​ចាប់​ដោយ Random ចេញ​ពី System ដែល​នឹង​​ផ្ដល់​អាទិភាព​ជូន​ដល់​អតិថិជន​ដែល​មាន​សំណាង​ចំនួន​ ១០នាក់។ ប្រសិន​ជា​អតិថិជន​មិន​ជ្រើស​រើស​ដំណើរ​​កម្សាន្ត​នេះ គឺ​មិន​មាន​អ្វី​ក្នុង​ការ​ដោះដូរ​ទេ។ ចំពោះ​អតិថិជន​ដែល​ជាវ​​ទូរសព្ទ S1 មួយ​គ្រឿង​អាច​មាន​សិទ្ធ​ចូលរួម​ចាប់​រង្វាន់​តែ​មួយ​លើក និង មាន​អាទិភាព​ចូលរួម​ដំណើរ​កម្សាន្ត​តែ​ម្នាក់​ប៉ុណ្ណោះ។

សម្រាប់​កាល​បរិច្ឆេទ​នៃ​ការ​ចាប់​រង្វាន់​នឹង​ប្រកាស​ជា​ផ្លូវ​ការ​តាម vivoCambodia Official Facebook Page។ អតិថិជន​ដែល​ជាវ​ទូរសព្ទទាំង​អស់​ត្រូវ​ធ្វើ​ការ Scan QRCode និង​បំពេញ​លេខ IMEI (បញ្ជាក់​ត្រូវ​បំពេញ​លេខIMEI 1 ប្រសិន​ជា​បំពេញ​ខុស​ចាត់​ទុក​ជា​មោឃៈ)។ ក្រុមហ៊ុន​រក្សា​សិទ្ធ​ក្នុង​ការ​សម្រេច​កែប្រែ​លក្ខខណ្ឌ​ណា​មួយ​ដោយ​មិន​បាន​ជម្រាប​មុន។

vivo S1 មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា ប្រព័ន្ធ​ស្កេន​ស្នាម​ម្រាម​ដៃ​ក្រោម​អេក្រង់ កាមេរ៉ា​ខាង​មុខ Selfie ​មាន​ទំហំ 32MP ថាមពល​ថ្ម​ធំ 4500mAh ជា​មួយ​នឹង​បច្ចេកវិទ្យា Dual-Engine Fast Charging។

កាមេរ៉ា​ខាង​ក្រោយ AI ចំនួន 3 គ្រាប់ និង​ការ​រចនា​ម៉ូដ​ដ៏​ទាន់​សម័យ​ជា​មួយ​នឹង ២ ពណ៌​សម្រាប់​ធ្វើ​ការ​ជ្រើស​រើស គឺ​ពណ៌ខ្មៅ Diamond Blackនិង​ពណ៌ខៀវ Skyline Blue។ ស្មាតហ្វូន​នេះ​ក៏​មាន​រ៉េម​ទំហំ 6GB និង​​មេមូរី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ដែល​ងាយ​ស្រួល​ក្នុង​ការ​រក្សា​ទុក​នូវ​វីដេអូ តន្ត្រី និង​រូបភាព​ថែម​ទៀតផង។

ស្មាតហ្វូនស៊េរីថ្មី​តម្លៃ ២៩៩ ដុល្លារ​នេះ ភ្ជាប់​ជា​មួយ​នឹង​អេក្រង់​ពេញ​គែម Super Amoled Ultra All Screen។ អេក្រង់​នេះ​មាន​ទំហំ ៦,៣៨ អ៊ីញ​ FHD+ កម្រិត​ភាព​ច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និង​​វិមាត្រ​អេក្រង់​​ជា​មួយ​នឹង​តួ​ខ្លួន​របស់​វា​គឺ​មាន​ដល់​ទៅ ៩០% ដែល​ធ្វើ​ឲ្យ​ vivo S1 នេះ​គឺ​អស្ចារ្យ​បំផុត​ក្នុង​ការ​ប្រើប្រាស់​នៅ​ពេល​ដែល​ទស្សនា​ទៅ​លើ​វីដេអូ ឬ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម៕

អត្ថបទ៖ សុខហេង