ទស្សនា​បទ​ចម្រៀង​អំពី​​ជំងឺ​អេបូឡា ដោយ​តារា​ល្បី​៣០​នាក់ រួម​ទាំង One Direction

  • 2014-11-18 23:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង "Do They Know It's Christmas” ដែល​ក្រុម​ចម្រៀង​អង់គ្លេស One Direction រួម​ទាំង​តារា​ចម្រៀង ៣០​នាក់​ បាន​ច្រៀង​សម្រាប់​យុទ្ធនាការ​ប្រឆាំង​ជំងឺ​អេបូឡា បាន​ចេញ​ជា MV ផ្លូវការ​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ។

 

 

តារា​ចម្រៀង​ចំនួន ៣០​រូប​រួម​មាន One Direction, Bono, Elbow, Chris Martin, Ed Sheeran, Emeli Sandé, Sam Smith, Angelique Kidjo, Ellie Goulding, Clean Bandit, Jessie Ware និង Seal បាន​ចំណាយ​ពេល​សរុប ៣៦ម៉ោង​សម្រាប់​ថត​បទ​ចម្រៀង​នេះ​រួម​គ្នា​នៅ​ទីក្រុង​ឡុងដុង។ បទ​ចម្រៀង​នេះ​បាន​ដាក់​ឲ្យ​ដោនឡូត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ដោយ​ការ​ដោនឡូត​ម្ដង​ៗ​មាន​តម្លៃ ១,៦​ដុល្លារ។ ដោយ​ឡែក​អាល់ប៊ុម​ជា​ CD នឹង​ចេញ​លក់​រយៈ​ពេល​មួយ​សប្ដាហ៍​បន្ទាប់ ក្នុង​តម្លៃ ៦,៣ដុល្លារ។

 

ថវិកា​ទាំង​អស់​ដែល​ប្រមូល​បាន​ពី​ការ​លក់​បទ​ចម្រៀង​នេះ នឹង​ត្រូវ​បរិច្ចាគ​សម្រាប់​យុទ្ធនាការ​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​អេបូឡា នៅ​អាហ្វ្រិក​ខាង​លិច។ ​បន្ទាប់​ពី​ចាក់​ផ្សាយ​ដំបូង​ក្នុង​កម្មវិធី The X Factor បាន​តែ​ប៉ុន្មាន​នាទី បទ​ចម្រៀង​នេះ​អាច​រក​ប្រាក់ ១​លាន​ផោន (១,៥​លាន​ដុល្លារ)។

 

បទ​ចម្រៀង "Do They Know It's Christmas” ជា​បទ​ចម្រៀង​ដើម​របស់​ក្រុម Band Aid ដែល​ត្រូវ​បាន​ថត​​​​ដំបូង​កាល​ពី​ឆ្នាំ​១៩៨៤ ដោយ​លក់​ដាច់​អស់ ៣,៧​លាន​បន្ទះ និង​រក​ចំណូល​បាន ៨​លាន​ផោន (ជាង ១២លាន​ដុល្លារ) សម្រាប់​ឧបត្ថម្ភ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​សារ​គ្រោះ​ទុរភិក្ស​នៅ​ប្រទេសអេត្យូពី។

 

ទស្សនា​បទ "Do They Know It's Christmas 2014” ខាង​ក្រោម​នេះ៖

http://youtu.be/-w7jyVHocTk

អានអត្ថបទ៖ ឡួយហួស​! បរទេស​ស្លៀក​ពាក់​ខ្មែរ ច្រៀង​បទ Price Tag ជា​ភាសា​ខ្មែរ​ម៉ា​អេម

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ theguardian
អត្ថបទថ្មី