ឡួយហួស! បរទេសស្លៀកពាក់ខ្មែរ ច្រៀងបទ Price Tag ជាភាសាខ្មែរម៉ាអេម
- 2014-11-15 18:17:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡួយហួស! បរទេសស្លៀកពាក់ខ្មែរ ច្រៀងបទ Price Tag ជាភាសាខ្មែរម៉ាអេម
ចន្លោះមិនឃើញ
ប្រិយមិត្តប្រហែលជាធ្លាប់ឃើញវីដេអូខ្លីមួយដែលមានតារាចម្រៀងកាណាដាម្នាក់ច្រៀងបទ Price Tag ជាភាសាខ្មែរ ជាមួយតារាចម្រៀងខ្មែរ - កាណាដា Tony Keo។ តែឥឡូវនេះប្រិយមិត្តអាចទស្សនា MV ទាំងមូលហើយ។
តារាចម្រៀង Tony Keo ទើបតែបង្ហោះបទនេះ លើ Facebook Page របស់ខ្លួនព្រឹកនេះ ដោយសរសេររៀបរាប់ថា "បទ Price Tag ច្រៀងដោយ កញ្ញា សង់ដ្រីន Kanha Sandrine Music និងបន្ទរដោយខ្ញុំ តូនី ។ ខ្ញុំមានសេចក្តីរីករាយណាស់ដោយនាងអញ្ជើញឲ្យមកច្រៀងជាមួយ សូមមិត្តៗជួយគាំទ្រនិងលើកទឹកចិត្តផង ព្រោះនាងស្រឡាញ់ខ្មែរ និងចង់ចេះភាសាខ្មែរណាស់"។
មិនត្រឹមតែច្រៀងជាភាសាខ្មែរនោះទេ តារាចម្រៀងកាណាដា កញ្ញា សង់ដ្រីន និងក្រុមភ្លេងក៏បានស្លៀកសំលៀកបំពាក់ប្រពៃណីរបស់ខ្មែរយើងទៀតផង។ ចង់ដឹងច្បាស់ថាពិសេសយ៉ាងណាទស្សនាទាំងអស់គ្នា៖
http://youtu.be/thDx6AF6TFU
អានអត្ថបទ៖ រំជួលចិត្តខ្លាំង…មួយបទរឿងលុយ ធ្វើឲ្យនឹកដល់គុណម៉ែគុណឪ!
ដោយ៖ វ៉ាន់ថន ប្រភព៖ Facebook Tony Keo Music