រំជួល​ចិត្ត​ខ្លាំង...មួយ​បទ​រឿង​លុយ ធ្វើ​ឲ្យ​នឹក​ដល់​គុណ​ម៉ែ​គុណ​ឪ​​!

  • 2014-11-07 17:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​ៗគ្នា សុទ្ធ​តែ​ធ្លាប់​លើក​ដៃ​សុំ​លុយ​ពី​ម៉ែ​ត្រូវ​ទេ...? ហើយ​ធ្លាប់​លឺ​ពាក្យ​ថា "កូន​ៗ​ចាយ​ឲ្យ​ចេះ​រិះ​ថាំ​ណា លុយ​ពិបាក​រក​ណាស់!" ដែរ​ទេ? បើ​ទោះ​ធ្លាប់ ប៉ុន្តែ​មិន​ដែល​នឹក​ភ្នក​ឡើយ​ថា លុយ​ទាំង​នោះ​ឪពុក​ម្ដាយ​បាន​មក​ពី​ណា ដោយ​របៀប​ណា និង​លំបាក​ប៉ុណ្ណា គឺ​ដឹង​តែ​បាន​ប៉ុណ្ណោះ។ នេះ​គឺ​ជា​ខ្លឹម​សារ​បទ​ចម្រៀង​មួយ​បទ​របស់​ផលិតកម្ម​ថោន ដែល​ទើប​តែ​ចេញ​ម្សិលមិញ ធ្វើ​ឲ្យ​រំជើប​រំជួល​នៅ Facebook ខណៈ​មនុស្ស​ជិត​២០០០​នាក់​បាន​ចែក​ចាយ​បន្ត​ឲ្យ​គ្នា។

បទ​នេះ​មាន​ចំណង​ជើង​ថា "ធនាគារ​ទឹក​ភ្នែក" ច្រៀង​ដោយ​លោក សុគន្ធ ថេរ៉ាយុ។ មែន​ហើយ ពេល​ខ្លះ​គាត់​រអ៊ូ​ច្រើន​ដាក់​កូន​ៗ​ពេល​ទារ​លុយ ព្រោះ​ហត់​នឿយ​ខ្លាំង​ជាមួយ​ការ​រក​វា​មក​ឲ្យ​កូន ប៉ុន្តែ​ពួក​គាត់​មិន​ដែល​ឈប់​ស្រឡាញ់​កូន​ៗ​ឡោះយ។

 

លោក សោម ដូរ៉េ អ្នក​និពន្ធ​របស់​ផលិតកម្ម​ថោន និង​ជា​ម្ចាស់​និពន្ធ​បទ​នេះ ផ្ញើ​សារ​ខ្លី​ថា "ម៉ាក់​ប៉ា​ជា​ធនាគារ ! សូម​កុំ​ធ្វើ​ឱ្យ​ម៉ាក់​ប៉ា​ក្លាយ​ជា​ធនាគារ​ទឹក​ភ្នែក"។

 

តោះ​ស្ដាប់​ទាំង​អស់​គ្នា...!!!

អត្ថបទពេញនិយម