មេ OnePlus បញ្ចេញ​រូបរាង 7T មុន​ប្រកាស​ដើម្បី​ឲ្យ​ Fan អស់​ចម្ងល់

  • 2019-09-18 02:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


OnePlus 7T នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទៅ​ ២៦​ កញ្ញា ប៉ុន្តែ​OnePlus បាន​ចាប់​ផ្ដើម​បង្ហាញ​រូបរាង​ស៊េរី​ "T" របស់​ខ្លួន​មុន​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ។

រូបភាព​ទាំង​នេះ​គឺ​បង្ហោះ​ដោយ​លោក Pete Lau ដែល​ជា​នាយក​ប្រតិបត្តិ​នៃ OnePlus ផ្ទាល់ នៅ​លើ​គណនី Twitter និង គេហទំព័រ​របស់​ OnePlus​។

តាម​រូប​ភាព​ខាង​លើ​នេះ​បង្ហាញ​ថា OnePlus 7T នឹង​មាន​កាមេរ៉ា​រាង​មូល​ ដែល​ផ្ទុក​កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្នុង​។ មិន​តែ​ប៉ុណ្ណោះ កញ្ចក់​ខ្នង​របស់​វា​ជា​ប្រភេទ​គ្រើម​ដូច​ទៅ​នឹង​កញ្ចក់​នៅ​លើ iPhone 11 Pro ហើយ​វា​នឹង​មាន​ពណ៌​ខៀវ​ដូច​នឹង OnePlus 7 Pro ដែរ៕

អាន​បន្ត៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ