ទូរសព្ទតម្លៃក្រោម ៣០០ ដុល្លារ តែមានចំណុចខ្លឹមៗអាចស៊ីសងនឹងស៊េរីជាង ៥០០ ដុល្លារបាន

  • 2019-09-18 03:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់ពី​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ លើ​ទីផ្សារ​ទូរសព្ទ​ជា​បន្ត​បន្ទាប់​រួចមក​ ​ក្រុមហ៊ុន​ទូ​សព្ទ​ដៃ​ ​OPPO​ បច្ចុប្បន្នកំពុងឈរ​លើ​លេខរៀង​ជួរមុខ​នៅ​កម្ពុជា​ ​បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ម៉ូឌែល A9 2020​ ​របស់​ខ្លួន​​ដែល​មាន​សមត្ថភាព​ខ្ពស់​លើស​ពី​តម្លៃ​រំពឹង​ទុក​ ព្រមទាំងដាក់ឲ្យ​មាន​ការអ្ន​ក​កម្ម៉​ង់​ទុក​(​Pre​-​Order​)​ ធ្វើឲ្យ​រណ្តំ​ចិត្ត​អ្នកគាំទ្រ​​ច្រើន​សន្ធឹក​សន្ធាប់​ផងដែរ។

A9 2020

ក្រោយពី​ ​OPPO​ ​បាន​បញ្ចេញ​សមត្ថភាព​ពិត​របស់​ម៉ូឌែល ​[A9​ 2020](http://news.sabay.com.kh/article/1164295#utm_campaign=onpage)​ រួចមក ឃើញថា ស្មាតហ្វូនត្រកូល A មួយនេះមានបង្កប់របស់ខ្លឹមៗជាច្រើនដូចជា តួនាទីកាមេរ៉ា​មេ​ ទំហំ​ធំ​​រហូតដល់​ ៤៨​ មេហ្គាភិចសែល មាន Apeture ​f/1.8​ ​ភ្ជាប់​ជាមួយនឹងបច្ចេកវិទ្យា​ទប់​លំនឹង​ ​EIS​ ​កាមេរ៉ា​ទីពីរ​ ​មាន​ទំហំ​ ៨ មេហ្គាភិចសែល ​ថតរូប​បែប​ទូលាយ​​អាច​ពង្រីក​មុំ​ ​១១៩០​ ថត​បាន​ផ្ទៃ​កាន់តែ​ធំ​ ឯ​កាមេរ៉ា​ទីបី​ ​មាន​ទំហំ​ ​២ មេហ្គាភិចសែល (Portrait)​ ​បែប​ស​ខ្មៅ​ ​និង​​កាមេរ៉ា​ទី​បួន​ទំហំ​ ​២ មេហ្គាភិចសែល​ (​Portrait​) ​បែបភាព​យន្ត​(Cinematic)។

A9 2020

​ចំណែក​ឯកា​មេ​រ៉ា​មុខ​វិញ​មាន​ទំហំ​ ​១៦ មេហ្គាភិចសែល​ភ្ជាប់​ជាមួយនឹង​មុខងារ​បច្ចេកវិទ្យា​ ​AI​ ​Beautiful​ ​Mode​ ​(​កាន់តែ​ច្បាស់​ ​កាន់​ធ្វើឲ្យ​អ្នក​ស្រលាញ់​សម្រស់​ខ្លួនឯង​)។​

ស្មា​ត​ហ្វូ​នកូ​នពៅរបស់ Oppo មួយនេះ​មាន​ថាមពល​ថ្ម​ ​៥០០០ មីលីអំពែម៉ោង(mAh)​ ​មានRAM​ ​8GB​ ​និង​អង្គ​ផ្ទុកទិន្នន័យ 128GB​ ​ប្រតិបត្តិ​ការ​ដោយ​ ​ColorOS​ ​6.1​ ​ភ្ជាប់​បន្ទះ​ឈីប​ ​Snapdragon​ ​665​ ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ ​និង​ដំណើរការ​លឿន​ ​ដែល​មើលទៅ​វា​តូច​តែខ្លួន​ ​តែ​សមត្ថភាព​ខ្លាំងតែម្តង​ ​ដែល​ធ្វើឲ្យ​អ្នកគាំទ្រ​ភ្ញាក់​ព្រើត​គ្រប់​ៗ​គ្នា​។​

ថាមពលថ្មលើ Oppo A9 2020

ចំណុចទាំងប៉ុន្មាននេះហើយ បានទាក់ចិត្តអ្នក​កំពុងប្រើជាខ្លាំង ដែលមានទាំង​តារាចម្រៀង​ល្បី​ ​ ​អ្នកនាង​ ​ពេជ្រ​ ​សោភា​ ​មើលទៅ​ហាក់ដូចជា​ ជក់ចិត្ត​ស្តូក​តែម្តង​ចំពោះ​សមត្ថភាព​ ​និង​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​A9 ឆ្នាំ 2020​ នេះ។

Oppo A9 2020

តា​រា​តំណាង​ទូរសព្ទ​ដៃ​ ​OPPO​ ​ប្រចាំ​នៅ​កម្ពុជារូបនេះ បាន​លើកឡើង​ថា​៖​ "​ថ្មី​ ​ហើយ​ប្លែក​ណាស់! ​ទូរសព្ទ​ ​OPPO A9 ឆ្នាំ 2020​ ​តម្លៃ​តែ ២៨៩ ដុល្លារ​ តែប៉ុណ្ណោះ​​មាន​កាមេរ៉ាដល់ ៤ គ្រាប់​ ​…​.​វ៉ាវ់(Wow)" ​។​

​ចំណែក​ឯ​​តារាចម្រៀង​ប្រុស​ស្រស់​សង្ហា​ ​លោក​ ​Step​ ​ស្រឡាញ់​ត្រង់​កម្លាំង​ម៉ាស៊ីន​ដោយ​សរសើរ​ថា​ ​“​OPPO​ ​A9​ ​ឆ្នាំ​ ​2020​ ​ល្បឿន​លឿន​​ដើរ​យ៉ាង​រលូន​​ជាមួយ​ ​Snapdragon​ ​665​”​​។​

​ក្រៅពី​លង់​នឹង​រូបរាង​ ​និង​កា​រចនា​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ ​OPPO A9 2020​ ​តារាចម្រៀង​ស្រី​មាន​រូបឆោម​ស្រស់​សោភា​ ​កញ្ញា​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ក៏​បាន​ឲ្យដឹង​ដែរថា​ ​“​OPPO​ ​A9​ ​2020​ ​បំពាក់​កាមេរ៉ា​ ​៤ គ្រាប់ថត​ប្លង់​ទូលាយ​ ​គុណភាព​ច្បាស់​ទំហំ​រហូតដល់​ទៅ​ ​៤៨​ ​MP​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ ​RavenBlaze​ ជា​YouTuber​ ​ដ៏​មាន​ប្រជាប្រិយ​ភាព​ ស្រលាញ់ត្រង់ថ្ម ដោយលើកឡើងថា "OPPO A9 2020​ ថ្ម 5000mAh​ ​លេង​ហ្គេម​មួយថ្ងៃ​ពេញ​ ​យ៉ាងណា​ក៏​មិន​ងាយ​អស់​ថ្ម​ដែរ​។​ ​លេង​ហ្គេម​ទាល់តែ​ហើម​ដៃ​ ​ក៏​មិន​ងាយ​អស់​ថ្ម​ដែរ​។​​"

​បើ​ចង់​ជ្រាប​ច្បាស់ ​សូម​ស្តាប់​បទពិសោធន៍​របស់​ក្រុម​តារា​ចំរៀង​​និង​​ក្រុម​ ​YouTuber​ ​ប្រុស​ស្រី​ល្បី​ៗ​​ដូចខាងក្រោម៖

​ដូច្នេះ​ ​ហ្វេ​នៗ​ ​កុំ​គិត​យូរ​ពេក​ល្អ​ទាំង​រូបឆោម​ ​ល្អ​ទាំង​តម្លៃ​ត្រឹមតែ​ ​២៨៩ ដុល្លារ​ ប៉ុណ្ណោះ។​ ​ កក់​ពី​អី​ឡូវ​ទៅ! ​អ្នក​នឹង​ចំណេញ​ការ​ដូ​ជាច្រើន​សន្ធឹក​សន្ធាប់​មុនរដូវ​បុណ្យ​ភ្ជុំ​នេះ​ ​បើ​ចង់​ដឹង​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅកាន់គណនី​ផ្លូវការ​របស់​ ​OPPO​ ​នៅ​កម្ពុជា​មានដូចជា៖

អត្ថបទ៖ រក្សា