U16 ​កម្ពុជា​បើក​ឆាក​ប៉ះ U16 ម៉ាឡេស៊ី ​ល្ងាច​នេះ ពាន AFC U15 ​

  • 2019-09-18 03:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ ​នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ក្រោម​អាយុ​១៦ ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ ​ក្នុង​ពាន​រង្វាន់ AFC U16 Championship 2020 ​ពូល J ។

ក្រុម U16 ​កម្ពុជា​នេះ ដឹក​នាំ​ដោយ​លោក Inoue Kazunori ​ដែល​ជា​គ្រូ​បង្វឹក​ជប៉ុន ​ធ្លាប់​ជួយ​ក្រុម​យុវជន​កម្ពុជា​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ពេល​កន្លង​មក។ ​ខណៈ​ដែល​ប៉ះ​ក្រុម​ម៉ាឡេស៊ី​នេះ ​គឺ​ក្រុម​គោ​ព្រៃ​វ័យ​ក្មេង​កម្ពុជា ​ទើប​តែ​ជួប​នៅ​ពាន AFF U15 ​ទេ ​ដោយ​គ្រា​នោះ​ក្រុម​កម្ពុជា ​បរាជ័យ​ក្រោម​ក្នុង​លទ្ធផល ២-០។ ដូច្នេះ​ការ​ប្រកួត​ពាន AFC U16 ​នេះ អាច​ថា​ជា​ជំនួប​ដែល​ក្រុម​កម្ពុជា​ត្រូវ​សងសឹក​ឱ្យ​បាន​។

ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នេះ ​ក្រុម​កម្ពុជា​ស្ថិត​នៅ​ពូល J ​ជាមួយ​ក្រុម​ម៉ាឡេស៊ី ​ជប៉ុន ​និង​ឡាវ ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី​នេះ​ទៅ កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម​យុវជន​ជប៉ុន​ទៀត​នៅ​ថ្ងៃ​២០ ​មុន​ពេល​ប៉ះ​ឡាវ​នៅ​ថ្ងៃ​២២​ខែ​កញ្ញា​ឆ្នាំ​២០១៩​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ