អ្នករៀបចំប្រដាល់សង្វៀនឯកភ្នំ និយាយអ្វីខ្លះពី រឿង សោភ័ណ្ឌ ប៉ះ Iquezang ចុងសប្ដាហ៍នេះ?
- 2019-09-18 07:40:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នករៀបចំប្រដាល់សង្វៀនឯកភ្នំ និយាយអ្វីខ្លះពី រឿង សោភ័ណ្ឌ ប៉ះ Iquezang ចុងសប្ដាហ៍នេះ?
ចន្លោះមិនឃើញ
អ្នករៀបចំកម្មវិធីប្រដាល់នៅសង្វៀនឯកភ្នំ Matias Andres ថារីករាយណាស់ដែលមានវត្តមានអ្នកប្រដាល់ល្បីឈ្មោះទាំងពីរ រឿង សោភ័ណ្ឌ និង Iquezang នៅលើសង្វៀនឯកភ្នំ ហើយនេះជាការប្រកួតកក្រើកហើយចុងសប្ដាហ៍នេះ។
លោក Matias Andres បានឲ្យដឹងថា មានចិត្តសប្បាយរីករាយណាស់ដែលអ្នកប្រដាល់ថៃ Iquezang នឹងវិលមកកាន់សង្វៀនឯកភ្នំ ជាថ្មីនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ មានអ្នកគាំទ្រកម្ពុជាមួយចំនួនពេញចិត្ត និងរង់ចាំទស្សនាអ្នកប្រដាល់រូបនេះឡើងប្រកួតជាថ្មី។ ចំពោះការហ្វឹកហាត់វិញ អ្នករៀបចំខាងលើនេះ បញ្ជាក់ថា កីឡាករ Iquezang កំពុងហ្វឹកហាត់ខ្លាំងដើម្បីត្រៀមប៉ះអ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ។
អ្នកស្រឡាញ់ប្រដាល់រូបនេះបន្ថែមទៀតថា ចំពោះ រឿង សោភ័ណ្ឌ វិញជាអ្នកប្រដាល់ដ៏ជំនាញម្នាក់។ លោកមិនប្រាកដថាកីឡាករកម្ពុជា ឬអ្នកលេងគុនថៃជាអ្នកឈ្នះក្នុងជំនួបនេះទេ ប៉ុន្តែអ្វីដែលអាចនិយាយបានថា នេះជាការប្រកួតដ៏អស្ចារ្យមួយទៀតរបស់សង្វៀនឯកភ្នំ។
រំលឹកដែរថា កីឡាករ រឿង សោភ័ណ្ឌ នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នកលេងគុនថៃ Iquezang លើសង្វៀនឯកភ្នំ នៅឯខេត្តបាត់ដំបង នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ២០១៩នេះ។ នេះជាលើកទី២ហើយសម្រាប់ការបង្ហាញខ្លួនរបស់ Iquezang លើកទឹកដីកម្ពុជា៕
Ancelotti ផ្ញើសារដ៏មានន័យជ្រៅទៅកាន់ Klopp ក្រោយជួបគ្នាយប់មិញ
ឡុង សំណាង៖ ខ្ញុំស្លៀកពាក់ស្អាតបែបនេះ ទើបសមថ្ងៃពិសេសរបស់បង ឡុង សុភី