COD Mobile ប្រកាសថ្ងៃទី ១ តុលា តែមានប្រទេស ៣ បិទមិនឲ្យលេងបានដាច់ខាត
- 2019-09-19 06:10:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
COD Mobile ប្រកាសថ្ងៃទី ១ តុលា តែមានប្រទេស ៣ បិទមិនឲ្យលេងបានដាច់ខាត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Activision ដែលសហការជាមួយ Tencent បានបញ្ជាក់ជាផ្លូវការថាហ្គេម Call of Duty: Mobile នឹងបើកឲ្យទាញយកជាផ្លូវការសម្រាប់ប្រព័ន្ធ iOS និង Android នាថ្ងៃទី ១ តុលា ឆ្នាំ ២០១៩ នេះតទៅ។
គ្រប់បណ្តា Store នៅលើ Google Play និង App Store គ្រប់ប្រទេសទាំងអស់លើសកលលោកអាចទាញយកហ្គេមនេះបានដោយឥតគិតថ្លៃ លើកលែងតែនៅ ចិនដីគោក, វៀតណាម និងបែលហ្សិក គឺមិនអនុញ្ញាតឲ្យលេងបានឡើយ។
COD Mobile ជាប្រភេទហ្គេម Battle Royale មានទម្រង់ដូចទៅជា PUBG អ៊ីចឹងដែរ ដោយទម្លាក់មនុស្ស ១០០ នាក់ពីលើយន្តហោះ មកតតាំងគ្នាចម្រាញ់សល់តែម្នាក់ជាអ្នកឈ្នះ។ ប្រភេទ Map ធំៗ ដែលក្រុមហ៊ុនបានបង្ហើបមានដូចជា Nuketown, Crash និង Hijacked ជាដើម។ អ្នកលេងអាចជ្រើសរើសប្រភេទវគ្គ ៣ ខុសពីគ្នាមានដូចជា Solo (១ នាក់), Duo (២ នាក់) និង Squad (៤ នាក់) ក្នុងមួយក្រុម៕
ទស្សនាវីដេអូខាងក្រោម៖
អានអត្ថបទ: