League Cup បារាំង​ ត្រូវ​បាន​ផ្អាក​ដំណើរ​ការ ក្រោយ​បរាជ័យ​រឿង​មួយ

  • 2019-09-19 13:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


League Cup បារាំង ឬ Coupe de la ligue ត្រូវ​បាន​ផ្អាក​លេង​ ចាប់​ពី​រដូវ​កាល ២០២០/២១ ដោយ​មិន​មិន​មាន​ពេល​កំណត់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ស្ថាប័ន​សម្ព័ន្ធ​បាល់ទាត់​អាជីព​ប្រទេស​បារាំង​ (LFP) កាល​ពី​ថ្ងៃ​ពុធ។

បើ​តាម​សេចក្ដីថ្លែងការណ៍​របស់ LFP បាន​ឲ្យ​ដឹង​ថា LFP នឹង​រក្សាសិទ្ធិ​ក្នុង​ការ​រៀបចំ​ឡើង​វិញ នៃ​កម្មវិធី​បាល់ទាត់​នេះ នៅ​ពេល​អនាគត ដោយ​អាស្រ័យ​លើ​ទីផ្សារ​ទស្សនិកជន។

ក្លឹប Strasbourg ជា​ក្លឹប​ជើងឯក​នៃ​ពាន Coupe de la ligue កាល​ពី​ឆ្នាំ២០១៩

ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​ LFP បរាជ័យ​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​ ក្រុមហ៊ុន​ទូរទស្សន៍​សម្រាប់​ចាក់ផ្សាយ​កម្មវិធី កំឡុង​ឆ្នាំ២០២០ ដល់​ ២០២៤។

ព្រឹត្តិការណ៍​បាល់ទាត់​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៥ ដោយ​ក្លឹប Paris Saint-Germain ជា​អ្នក​ឈ្នះ​ច្រើន​ជាង​គេ​ ដោយ​ឈ្នះ ៨ដង​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី