iOS 13.1 និង iPad នឹងមកដល់លឿនជាងការកំណត់
- 2019-09-20 07:10:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS 13.1 និង iPad នឹងមកដល់លឿនជាងការកំណត់
ចន្លោះមិនឃើញ
iOS 13.0 ទើបត្រូវបាន Apple ដាក់ឲ្យទាញយកជាផ្លូវការនៅថ្ងៃទី ២០ កញ្ញានេះ ប៉ុន្តែ Apple បានពន្លឿនកាលបរិច្ឆេទប្រកាសចេញ iOS 13.1 និង iPadOS ដែលនឹងចេញនៅថ្ងៃទី ២៤ កញ្ញា ជំនួសឲ្យថ្ងៃ ៣០ កញ្ញាដែលក្រុមហ៊ុនប្រកាសពីមុនមក។
iOS 13.1 នឹងមាននាំមកនូវមុខងារជាច្រើនដែលមិនមានក្នុង iOS 13.0 រួមមាន Siri Shortcut ឬមុខងារប៉ាន់ស្មានម៉ោងលើ Apple Maps ជាដើម។ បន្ថែមពីនេះ Apple សន្យាថា iOS 13.1 នឹងមានដោះស្រាយបញ្ហាលើ iOS 13 ដែលបញ្ហាធំគឺចន្លោះប្រហោងក្នុងលេខកូដ Lockscreen។
ចំណែក iPadOS វិញ គឺជា OS ថ្មីមួយសម្រាប់ iPad ដែលវាខុសពី iOS បន្តិច អាចផ្ដល់នូវមុខងារថ្មីៗជាច្រើនសម្រាប់បញ្ជា iPad ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន មិនចាញ់កុំព្យូទ័រយួរដៃឡើយ៕
ចុចអាន ៖ មុខងារមួយចំនួនគួរសាក ក្រោយដំឡើង iOS 13 រួច