មុខងារមួយចំនួនគួរសាក ក្រោយដំឡើង iOS 13 រួច
- 2019-09-20 03:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារមួយចំនួនគួរសាក ក្រោយដំឡើង iOS 13 រួច
ចន្លោះមិនឃើញ
Apple ចាប់ផ្ដើមបើកឲ្យអ្នកប្រើប្រាស់ដំឡើងចូល iOS 13 ចំពោះអ្នកដែលមាន iPhone ចាប់ពី iPhone 6s ឬ iPhone SE ឡើងទៅអាចទទួលបានកំណែទម្រង់ថ្មីនេះ។ ទាំងនេះជាមុខងារមួយចំនួន ដែលអ្នកគួរតែសាកក្រោយពេល update ៖
១. Dark Mode
មុខងារនេះផ្លាស់ប្ដូរពណ៌ស ដែលធ្លាប់តែមាននៅស្ទើរតែគ្រប់ទីកន្លែងក្នុង iOS មកពណ៌ខ្មៅវិញ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការមើលពេលយប់និងជួយសន្សំថ្មសម្រាប់ម៉ូដែល iPhone X ឡើងទៅ (ប្រើប្រាស់អេក្រង់ OLED) ។ មិនតែប៉ុណ្ណោះ មុខងារនេះធ្វើឲ្យ iOS មានលក្ខណៈថ្មីមិនដដែលដូចមុន។
ដើម្បីបើកមុខងារនេះ Setting- Display & Brightness- Dark ។
២. ដាក់រូបភាពទៅលើ Messages
ក្រោយពេលដំឡើងរួច ពេលអ្នកចូលទៅកាន់ Message វានឹងលោតមុខងារថ្មីនេះមកឲ្យអ្នកជ្រើសរូបដើម្បីដាក់លើ Profile ។
៣. មុខងារ Swiping នៅលើ Keyboard
មុខងារនេះអាចឲ្យអ្នកអូសដៃលើ keyboard ដោយមិនបាច់ចុច ដើម្បីធ្វើឲ្យការសរសេរប្រើដៃមួយងាយស្រួលនិងលឿនជាងមុន។
៤. Memoji/Animoji Stickers
Animoji អនុញ្ញាតឲ្យអ្នកបង្កើតរូបតុក្កតាធ្វើកាយវិការតាមអ្នក ដែលមានតែនៅលើ iPhone X ឡើងទៅទេ ព្រោះវាតម្រូវឲ្យមានកាមេរ៉ាស្កេនមុខ។ Animoji មានតាំងពី iOS 11 ប៉ុន្តែនៅ iOS 13 ថ្មីនេះ Apple បន្ថែមមុខងារ Memoji ដែលយករូប Animoji របស់អ្នកមកធ្វើជារូបតុក្កតា ដែលភ្ជាប់មកជាមួយអារម្មណ៍និងកាយវិការផ្សេងៗគ្នា។
៥. Edit Video នៅក្នុងកម្មវិធី Photo
នៅក្នុងកម្មវិធី Photo មានកំណែទម្រង់ថ្មី ហើយវាមុខងារពិសេសមួយដែលឲ្យអ្នកធ្វើការកែលំអវីដេអូរបស់អ្នកដោយមិនបាច់ប្រើកម្មវិធីដទៃដូច Viva video ឬ iMovies ។
កម្មវិធីថ្មីនេះមានមុខងារ crop, បង្វិល, កែពណ៌ និងមុខងារផ្សេងៗទៀត ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកចូលចិត្តបង្កើតវីដេអូលើទូរសព្ទ។
ដើម្បីដំឡើងចូល iOS 13 គ្រាន់តែចូលទៅកាន់ Setting – General – Software Update ៕