Vloger ពីររូប​យក Raven Blaze ជា​អាយ​ដល់​រហូត​ក្លាយ​ខ្លួន​ជា YouTuber

  • 2019-09-20 09:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​កូន​អ្នក​ស្រែ​រស់​នៅ​តំបន់​ដាច​ស្រយាល​ក្នុង​ខេត្ត​ព្រះវិហារ​យុវជន ២រូប​ដែល​មាន​ឈ្មោះ​ថា Xyamo មាន​ឈ្មោះ​ពិត អម សុជាតិ និង Tazvet បាន​ចាប់​ដៃ​គ្នា​ធ្វើ Vlog និង​បង្កើត​វីដេអូ កំប្លែង អប់រំ ផុស​ដាក់​ក្នុង YouTube។

យុវជន Xyamo និងដៃគូ Tazvet ចូល​រួម​កម្មវិធី «សួរអីឆ្លើយហ្នឹង»

រៀន​បាន​ត្រឹម​ថ្នាក់​ទី៩ សុជាតិ បាន​រៀន​ធ្វើ​ជា​ជាង​ទូរសព្ទ បាន​មួយ​ឆ្នាំ​ក៏​បាន​ចេញ​រក​ស៊ី​ខ្លួន​ឯង។ ក្រោយ​ពេល​​បាន​ឃើញ​វីដេអូ​របស់ Raven Blaze បែប​កំប្លុក​កំប្លែង សុជាតិ ក៏​ចាប់​ផ្ដើម​មាន​គំនិត​បង្កើត​គណនី YouTube និង​ធ្វើ​វីដេអូ ចាប់​ដៃ​គូ​ជា​មួយ Tazvet បច្ចុប្បន្ន សុជាតិ មាន​គណនី YouTube មាន​ឈ្មោះ​ថា Xyamo ដែល​អ្នក Subscribers តែ​ជាង ៥២ពាន់​នាក់​ប៉ណ្ណេះ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ទោះ​បី​ជា​មាន​ចំនួន Subscribers និង​អ្នក​ទស្សនា​តិច​តែ​កូន​អ្នក​ខេត្ត​ព្រះវិហារ​ម្នាក់​នេះ​នៅ​តែ​បន្ត​ជម្នះ​ភាព​ខ្មាស​អៀង​ធ្វើ​វីដេអូ​មិន​ព្រម​រាថយ​ឡើយ៕

ចុចអាអត្ថបទ YouTuber ផ្សេងទៀត

អត្ថបទ៖ ម៉េងងី