ឆៅ​ណាស់! តេស្ត​ទម្លាក់ iPhone 11 Pro ស្តែងៗ​នៅ​មុខ​ហាង Apple Store

  • 2019-09-21 03:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​បើក​លក់​ផ្លូវការ​នៃ iPhone សេរ៊ី​ឆ្នាំ ២០១៩ របស់​ក្រុមហ៊ុន Apple ​បង្វែរ​ទៅ​បុរស​ម្នាក់​នៃ​ក្រុម​ការងារ Tom's Guide ក៏​បាន​ធ្វើ​វីដេអូ​តេស្ត​ស្តែងៗ​ពី​ភាព​ធុន​នៃ iPhone 11 Pro។

ការ​សាកល្បង​នោះ​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់ Apple ដែល​ថា​កញ្ចក់​នៅ​លើ iPhone 11 Pro និង iPhone 11 Pro គឺ​មាន​ភាព​ធុន​ខ្លាំង​បំផុត ប៉ុន្តែ​តេស្ត​ជាក់ស្ដែង​ប្រភព​ខាង​លើ​បាន​បង្ហាញ​លទ្ធផល​មិន​ជា​ទី​ពេញ​ចិត្ត​សម្រាប់​អតិថិជន​នោះ​ទេ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ការ​តេស្ត​ផ្ទាល់​នៅ​នឹង​មុខ​មនុស្ស​ជា​ច្រើន ខាង​មុខ​ទីតាំង Apple Store មួយ​កន្លែង ដំណាក់កាល​ដំបូង​តាម​រយៈ​ការ​ទម្លាក់​ផ្កាប់​មុខ​កម្ពស់​ត្រឹម​ចង្កេះ (ប្រហែល​ជាង​មួយ​ម៉ែត្រ) លទ្ធផល​ឃើញ​ថា​បាន​ប្រេះស្រាំ​នៅ​អេក្រង់​ផ្នែក​ចំហៀង។ ដោយ​ឡែក​ការ​ទម្លាក់​ម្តង​ទៀត​ផ្កាប់​ផ្នែក​ខាង​ក្រោយ ជា​លទ្ធផល​ពុំ​ឃើញ​មាន​ស្នាម​ប្រេះ​អ្វី​ឡើយ ប៉ុន្តែ​ការ​សាកល្បង​ដំណាក់កាល​បន្ទាប់​កម្ពស់​ខ្ពស់​ជាង​មុន ឃើញ​ថា​ខ្នង​ក្រោយ​បាន​រង​ភាព​ប្រេះស្រាំ​យ៉ាង​ដំណំ៕​

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា