អ្នក​ចាំទី Watford ​បុក​ពោះ​ផឹប​ៗ ​យប់មិញ ​ក្រោយ Man City ​ស៊ុត​ដូច​រន្ទះ​

  • 2019-09-22 01:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Watford ​ក្នុង​លទ្ធផល​ញាក់​សាច់ ៨-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស English Premier League ។

ក្រុម Man City ​ដែល​ទើប​ចាញ់​ក្រុម Norwich ​នៅ​ប្រកួត​មុន​លីគ​អង់គ្លេស ​ហាក់​ដូចជា​បង្ហាញ​ការ​ស្រេក​ឃ្លាន​គ្រាប់​បាល់​ខ្លាំង ​ក្នុង​ការ​ប្រកួត​យប់មិញ។ ​ពួកគេ​បុក​ៗ​រហូត គ្មាន​ប្រណី​ឡើយ ​រហូត​មាន​គ្រាប់​បាល់​ដល់​ទៅ​៨​គ្រាប់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ។ ​

សម្រាប់​ Ben Foster អ្នក​ចាំទី​របស់ Watford ​នៅ​យប់មិញ​នេះ ក៏​ភ័យ​ចង់​រាក​នោម​ដែរ​នៅ​ពេល​ឃើញ​ក្រុម Man City ​បុក​គ្មាន​ប្រណី​យ៉ាង​នេះ។ Foster ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​រូបគេ​គិត​ថា​យប់មិញ​នេះ ​ធ្លាយ​គ្រាប់​បាល់​មិន​ក្រោម​១០​គ្រាប់​ឡើយ ព្រោះ​ត្រឹម​ពេល​តែ​១៨​នាទី ​ក្រុម Man City ​រក​បាន​ដល់​ទៅ​៥​គ្រាប់​ទៅ​ហើយ។ ​តែ​សំណាង​ក្រោយ​ពី​រក​បាន​៥​គ្រាប់​នេះ ​ពួកគេ​ចាប់​ផ្ដើម​បន្ថយ​ការ​សម្រុក​វិញ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ