តារា​កូរ៉េ​ ១២ រូប​នេះ​បាន​ជួប​ប្រទះ​ស្ថាន​ភាព​ដ៏​អាក្រក់​នៅ​ព្រលាន​យន្ត​ហោះ

  • 2019-09-29 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វា​ជា​រឿង​ធម្មតា​ដែល​អ្នក​គាំទ្រ​ទៅ​ព្រលាន​យន្តហោះ​ដើម្បី​ទទួល​ស្វាគមន៍​ឬ​ជូន​ដំណើរ​តារា​សំណព្វ​របស់​ខ្លួន ប៉ុន្តែ​ការ​គាំទ្រ​និង​ចង់​ជួប​ពេក​ វា​ក៏​បាន​ផ្ដល់​នូវ​ភាព​លំបាក​ដល់​តារា​ទាំង​នោះ​ផង​​ដែរ។ តារា​ខ្លះ​ក៏​មាន​របួស​ ដោយ​សារ​ភាព​វឹក​វរ​នៅ​ព្រលាន​យន្ត​ហោះ​នេះ​ផង​ដែរ​។

តោះ​! ទៅ​មើល​ថា តារា​ណា​ខ្លះ​បាន​ជួប​នូវ​ឧប្បត្តិហេតុ​នៅ​ព្រលាន​យន្ត​ហោះ​៖

១. Taeyeon ក្រុម Girls’ Generation

កាល​ពី​ឆ្នាំ ២០១៧ Taeyeon និង Hyoyeon បាន​ទៅ​ដល់​ទី​ក្រុង ចាកាតា ដើម្បី​ចូល​រួម​កម្ម​វិធី «Asian Games 2018 Countdown» ខណៈដែល​មក​ដល់​ព្រលាន​យន្តហោះ Taeyeon ត្រូវ​បាន​រោម​ព័ទ្ធ​ដោយ​អ្នក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​។

ប្រធាន​ក្រុម​រូប​នេះ​ក៏​បាន​ដួល​ដោយ​សារ​អ្នក​គាំទ្រ​ទាំង​នោះ​ប្រជ្រៀត​គ្នា​ខ្លាំង​ពេក​ ព្រោះ​ចង់​នៅ​ជិត​ Idol របស់​ខ្លួន។

២. Taemin (SHINee)

រឿង​របស់ Taemin ចម្លែក​បន្តិច​ ព្រោះ​លើក​នេះ​មិន​មែន​មាន​រឿង​ជាមួយ​អ្នក​គាំទ្រ​នោះ​ទេ។ ម្ដង​នេះ Taemin ត្រូវ​បាន​សន្តិសុខ​នៅ​ព្រលាន​យន្ត​ស្ដី​ឲ្យ​លោក​ដោយ​កំហឹង​។ អ្នក​គាំ​ទ្រ​ជាច្រើន​ពិត​ជា​មិន​ពេញ​ចិត្ត​នឹង​ទង្វើរ​នេះ​ឡើយ។

៣. Wanna One

កាល​ពី​ឆ្នាំ​ទៅ ក្រុមតារា​ចម្រៀង Wanna One បាន​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​ ដើម្បី​ចូល​រួម​កម្ម​វិធី Music Bank នៅ Chile។

ដោយ​សារ​តែ​វត្តមាន​របស់ Wanna One អ្នក​គាំទ្រ​និង​អ្នក​កាសែត​ជា​បាន​សម្រុក​ចូល​ទៅ​ថត​ពួកគេ ដែល​ធ្វើ​ឲ្យ​ស្ថាន​ភាព​នោះ​មិន​អាច​គ្រប់​គ្រង​បាន។ លើសពី​នេះ​ទៅ​ទៀត ទ្វារ​មួយ​នៅ​ព្រលាន​យន្ត​ហោះ​ត្រូវ​បាន​បាក់​ដោយ​សារ​តែ​សម្ពាធ​របស់​មនុស្ស​ប្រជ្រៀត​គ្នា​ខ្លាំង​ពេក។

៤. GOT7 Wanna One, និង NCT

កាល​ពី​ឆ្នាំ ២០១៧ ក្រុម​ល្បី​ទាំង​ ៣ ក្រុម​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កម្ម​វិធី «KCON LA»។ ក្រុម​ទាំង ៣ នេះ​បាន​ជួប​នូវ​ស្ថាន​ភាព​ដ៏​អាក្រក់​ដូច​គ្នា​ដោយ​សារ​តែ​ចំនួន​អ្នក​គាំទ្រ​មក​ព្រលាន​យន្តហោះ​លើស​លប់​ពេក​។ ពួក​គេ​ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស​ដ៏​ច្រើន​ ហើយ​មិន​អាច​រើ​ខ្លួន​រួច​នោះ​ទេ។

៥. TVXQ

អ្នក​គាំទ្រ​រំភើប​ចិត្ត​ពេក ហើយ​ចង់​ឃើញ TVXQ ពួក​គេ​ក៏​បាន​ឡើង​ឈរ​លើ​ទូរទស្សន៍ LED ហើយ​ក៏​បាន​ធ្វើ​ឲ្យ​វា​បាក់​ដែរ។ យ៉ាង​ណា​មិញ​ អ្នក​គាំទ្រ​នោះ​មិន​មាន​របួស​អ្វី​នោះ​ទេ។

៦. VIXX

ដើម្បី​ចូល​រួម​កម្ម​វិធី «KBS Music Bank Chile» ក្រុម VIXX ក៏​បាន​ជួប​ឧប្បត្តិ​ហេតុ​នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​ព្រលាន​យន្ត​ហោះ ដោយ​អ្នក​គាំទ្រ​ទាំង​នោះ​បាន​មក​ចោម​រោម​ ហើយ​បាន​ប៉ះពាល់​ដល់ VIXX ផង​ដែរ​។

៧. Sunggyu ក្រុម INFINITE

ប្រធានក្រុម INFINITE ទម្រាំ​តែ​បាន​ចូល​ឡាន​នោះ​ Sunggyu ក៏​ត្រូវ​បាន​ព័ទ្ធ​ដោយ​អ្នក​គាំទ្រ​ជា​ច្រើន។ ប៉ុន្តែ​ អ្នក​គាំទ្រ​បាន​ដឹង​ខ្លួន​ទាន់ ហើយ​ពួក​គេ​ក៏​បាន​វែក​ផ្លួវ​ឲ្យ​ Sunggyu វិញ។

លើស​ពី​នេះ​ទៅទៀត មាន​អ្នក​គាំ​ទ្រ​ងប់​ងល់​ម្នាក់​បាន​ព្យា​យាម​ចូល​ទៅ​ក្នុង​ឡាន​របស់ Sunggyu ប៉ុន្តែ​អ្នក​គ្រប់​គ្រង​ដឹង​រឿង​ទាន់ ទើប​ចាប់​នាង​​ដែល​ជា​អ្នក​គាំ​ទ្រ​នោះ​ចេញ។

៨. BEAST

កាលពី​ឆ្នាំ ២០១៧ នៅ​ទី​ក្រុង​ហុងកុង ក្រុម​តារា​ចម្រៀង BEAST ក៏​ត្រូវ​បាន​ព័ទ្ធ​ដោយ​អ្នក​គាំទ្រ​ជា​ច្រើន​ផង​ដែរ​។ ខណៈ​នោះ​ផង​ដែរ សន្តិសុខ​របស់​ព្រលាន​យន្ត​ហោះ​ម្នាក់ ត្រូវ​បាន​ឃើញ​ដេក​សន្លប់​ស្ដូក​នៅ​លើ​ឥដ្ឋ។

៩. V ក្រុម BTS

ថ្ងៃ​ទី ១៦ ខែមេសា ឆ្នាំ២០១៧ V ហើយ​និង​អ្នក​គ្រប់​គ្រង​របស់​ខ្លួន​ត្រូវ​អ្នក​គាំទ្រ​គ្មាន​សណ្ដាប់​ធ្នាប់​រត់​តាម​ពួកគេ​។

១០. Peniel និង Sungjae ក្រុម BTOB

Peniel និង Sungjae បាន​ដល់​ព្រលាន​យន្តហោះ​ប្រទេសឥណ្ឌូនេស៊ី ហើយ​អ្នក​គាំទ្រ​បាន​មក​រុំព័ទ្ធ​ទាំង​ពីរ​នាក់​នេះ ហើយ​បាន​ចាប់​មុខ​ ទាញ​ដៃ ហើយ​យក​ដៃ​របស់​ពួក​គេទៅ​ប៉ះ​ទ្រូងPeniel និង Sungjae ​ទៀត​ផង​។

១១. Jackson ក្រុម GOT7

Jackson ក្រុម GOT7 បាន​ទៅ​ដល់​ប្រទេស​ចិន ទី​ក្រុងប៉េកាំង ដោយ​ការ​មក​ដល់​របស់​លោក សម្រែក​របស់​អ្នក​គាំទ្រ​ទាំង​នោះ​ក៏​បាន​បន្លឺ​ឡើង។ ដោយ​សារ​តែ​មនុស្ស​ច្រើន​ពេក Jackson ពិត​ជា​មិន​រើ​ខ្លួន​បាន​នោះ​ទេ ហើយ​រូប​លោក​ក៏​បាន​លត់​ជង្គង់​ដើម្បី​សុំ​អង្វរ​ឲ្យ​រូបលោក​បាន​ចេញ​ពី​ហ្វូង​មនុស្ស​នេះ​ផងដែរ។ ពេល​នោះ​អ្នក​គាំ​ទ្រ​មួយ​ចំនួន​ក៏​បាន​ជួយ​ដល់​ Jackson ដើម្បី​វែក​ផ្លួវ​ឲ្យ​ផង​ដែរ​។

១២. TWICE

កាល​ពី​ ២ ឆ្នាំ​មុន TWICE បាន​ជួប​រឿង​អាក្រក់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Da Nang ប្រទេស​វៀត​ណាម ដោយ​អ្នក​គាំទ្រ​ទាំង​នោះ​បាន​ចាប់​ពូក​គេ។

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា