បង្ហាញលើគោកពេក រឿងស្រើបស្រាលរបស់អាមេរិក ត្រូវហាមមិនឲ្យចាក់នៅម៉ាឡេស៊ី
- 2019-09-23 06:46:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញលើគោកពេក រឿងស្រើបស្រាលរបស់អាមេរិក ត្រូវហាមមិនឲ្យចាក់នៅម៉ាឡេស៊ី
ចន្លោះមិនឃើញ
”Hustlers” គឺជាខ្សែភាពយន្តហូលីវូដប្រភេទឧក្រិដ្ឋកម្មមួយ ដែលនិយាយអំពីក្រុមការងាររាំដោះសំលៀកបំពាក់ម្ដងបន្តិចៗ (Stripper) នៅទីក្រុង New York បញ្ចេញសកម្មភាពលួចលុយរបស់ភ្ញៀវតាមរយៈការដាក់ថ្នាំសណ្ដំ។ ភាពយន្តនេះបានចាក់បញ្ចាំងនៅអាមេរិកកាលពីថ្ងៃ ១៣ ខែកញ្ញា ដែលវាទទួលបានជោគជ័យគួរសម ដោយបច្ចុប្បន្នរកចំណូលបាន ៧២,៤ លានដុល្លារ ដែលមានដើមទុនផលិត ២០,៧ លានដុល្លារ។
យ៉ាងណាក្ដីភាពយន្តនេះត្រូវបានហាមមិនឲ្យចេញផ្សាយនៅប្រទេសម៉ាឡេស៊ី ដោយសារតែមានឈុតស្រើបស្រាល, ឈុតស្រាត និងឈុតរាំដុតអារម្មណ៍ និងមានបង្ហាញអំពីការប្រើប្រាស់ថ្នាំទៀត។
Mohamad Zamberi Abdul Aziz ប្រធានគណៈកម្មការត្រួតពិនិត្យលើភាពយន្តបានលើកឡើងថា ៖ "យើងអាចឃើញដើមទ្រូងមនុស្សស្រី និងផ្នែកសំខាន់របស់មនុស្សប្រុស។ វានៅមានការរាំស្រើបស្រាល និងឈុតប្រើថ្នាំទៀតផង។” លោកប្រធានបាននិយាយថាប្រសិនបើចង់ឲ្យ Hustlers ចាក់បញ្ចាំងបាន លុះត្រាតែកាត់ចេញឈុតមួយចំនួន។
ក្រៅពី Hustlers ភាពយន្តដែលធ្លាប់ហាមមិនឲ្យផ្សាយនៅម៉ាឡេស៊ីមានដូចជា "The Wolf of Wall Street” “Fifty Shades of Grey” និង Brüno៕
ចុចអាន ៖ នេះហើយស្ទីលតែងខ្លួន Miley ទាំងពេលមុន-ក្រោយរៀបការ និងលែងលះ