Huawei ដណ្ដើម​បានមកវិញ ​តំណែងស្ដេចស្មាតហ្វូនកាមេរ៉ា

  • 2019-09-26 08:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​រូច​មក​ ពេល​នេះ DxOMark បាន​បញ្ចេញ​លទ្ធផល​នៃ​សមត្ថភាព​ថត​​រូប/វីដេអូ របស់​ Huawei Mate 30 Pro ដែល​វា​អាច​ទទួល​បាន​ពិន្ទុ​សរុប​រហូត​ដល់ ១២១ ពិន្ទុ។ លំដាប់​ពិន្ទុ​នេះ​អាច​ឲ្យ​វា​យក​ឈ្នះ Galaxy Note10+ 5G របស់ Samsung ដែល​មាន ១១៧ ពិន្ទុ។

រូបភាព Bokeh ថតដោយ Mate 30 Pro

សម្រាប់​ការ​ថត​វីដេអូ​​ Mate 30 Pro អាច​ទទួល​បាន​ពិន្ទុ​ចំនួន ១០០ ទាប​ជាង​ Galaxy Note10+ 5G ដែល​មាន​ពិន្ទុ​ដល់ ១០១ ខាង​ផ្នែក​ថត​វីដេអូ។ សមត្ថភាព​ថត​រូបភាព​ Mate 30 Pro ទទួល​បាន​ពិន្ទុ​​ដល់ ១៣១ ពិន្ទុ ជា​ពិន្ទុ​ខ្ពស់​ដាច់​គេ​មួយ ខណៈ​ Note10+ 5G បាន​ ១២៦ ពិន្ទុ។

រូបភាពថតនៅពេលថ្ងៃ

យ៉ាងណាក្ដី Mate 30 Pro ក៏​​នៅ​មាន​ចំណុច​ខ្សោយ​ដែរ ដោយ​សមត្ថភាព​ថត​រូប​ចេញ​ពី​កាមេរ៉ា​ខាង​មុខ​​វា​អាច​ទទួល​បាន​សរុប ៩៣ ពិន្ទុ (ខាង​ថត​រូប​បាន ៩៧ ពិន្ទុ និង​ការ​ថត​វីដេអូ​បាន ៨៨ ពិន្ទុ)។ ប្រៀប​នឹង​ Note10+ 5G ទទួល​បាន​ពិន្ទុ​សរុប ៩៩ សម្រាប់​កាមេរ៉ា​មុខ (ខាង​ថត​រូប​បាន ១០៣ ពិន្ទុ និង​ការ​ថត​វីដេអូ​បាន ៩៣ ពិន្ទុ)។

រូបភាព Wide-Angle
រូបថតពេលយប់

​​​​Mate 30 Pro មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ថ្មី​ ដែល​កាមេរ៉ា​ខាង​ក្រោយ​មាន​ចំនួន ៤ ដោយ​កាមេរ៉ា​មេ​មាន​កម្រិត ៤០ MP (Aperture f/1.6), កាមេរ៉ា​ Ultrawide កម្រិត​ ៤០ MP (Aperture f/1.8), កាមេរ៉ា Telephoto កម្រិត ៨ MP (Aperture f/2.4) និង​ទី​បួន​ជា​កាមេរ៉ា​វាស់​ជម្រៅ 3D ToF។

ចំណែក​ខាង​មុខ​មាន​បំពាក់​កាមេរ៉ា​ប្រភេទ Wide កម្រិត ៣២ MP មាន​ Aperture f/2.0 និង​មាន​អម​ដោយ​កាមេរ៉ា​ 3D ToF មួយ​ផង​ដែរ៕

ចុចអាន ៖ ​មេ​ Huawei ឆ្លើយ​តប​រឿង​ ​Mate 30 Series លេង Facebook បានឬអត់?

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី