ល្បីថា Zlatan ចង់ផ្លាស់ពីអាមេរិកមកលេងនៅក្លឹបល្បីអាហ្សង់ទីន
- 2019-09-30 11:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Zlatan ចង់ផ្លាស់ពីអាមេរិកមកលេងនៅក្លឹបល្បីអាហ្សង់ទីន
ចន្លោះមិនឃើញ
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងវិទ្យុ Mundo Boca ប្រធានក្លឹប Boca Juniors លោក Jorge Anro បាននិយាយថា ខ្សែប្រយុទ្ធស៊ុយអែតកីឡាករ Zlatan Ibrahimovic មានចំណាប់អារម្មណ៍មកលេងនៅក្លឹបរបស់លោក។
លោកបាននិយាយថា៖ " វាជាការពិតណាស់ Ibrahimovic ចង់លេងនៅ Boca ហើយវាជាការពិតណាស់ ដែលយើងកំពុងតែនៅក្នុងដំណើរការក្នុងការនាំគេចូលមក " ។
លោកបានបន្តថា៖ " នៅពេលថ្មីៗនេះ ក្លឹបរបស់យើងមានរចនាសម្ព័ន្ធល្អណាស់ ហើយយើងក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើកុងត្រារបស់ Zlatan ផងដែរ " ។
Zlatan ត្រូវបានគេល្ហិចល្ហៀងថា ចង់ផ្លាស់ប្ដូរក្លឹប ហើយក៏មានព័ត៌មានមួយចំនួនលើកឡើងថា ក្លឹបអាហ្សង់ទីន Boca Juniors ដាក់សំណើយកកីឡាករវ័យ ៣៨ឆ្នាំរូបនេះដែរ ប៉ុន្តែព័ត៌មានទាំងនេះត្រូវបានច្រានចោលដោយភ្នាក់ងាររបស់ Zlatan លោក Mino Raiola៕
Zlatan ក្រោម ៣០ឆ្នាំ និង Zlatan លើ ៣០ឆ្នាំ មួយណាស៊ុតច្រើនគ្រាប់ជាង?