សាឡង់​ដឹក​ខ្សាច់ជាប់​កឿង​នៅ​ស្ពាន​ព្រែតាមាក់​ជាង២០​ថ្ងៃត្រូវបានយកចេញ​ហើយ​

  • 2019-10-01 01:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​សាធារណការ និង​ដឹងក​ជញ្ជូន​ខេត្ត​កណ្ដាល​ឲ្យ​ដឹងថា​សាឡង់​ដឹក​ខ្សាច់​ដែលជាប់កឿង​នៅ​នឹង​សសរ​ស្ពាន​ព្រែក​តាមាក់​ត្រូវ​បាន​មន្ត្រីជំនាញ​អូស​ចេញ​ដោយ​សុវត្ថិភាព​ហើយ​កាលពី​ម្សិល​មិញ​បន្ទាប់ពី​ជាប់​កឿងអស់រយៈពេល​ជាង​២០​ថ្ងៃ។

(រូបភាព៖ មន្ទីរសាធារណ​ការខេត្ត​កណ្ដាល)​

ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​របស់​មន្ទីរសាធារណការ​ខេត្ត​កណ្ដាលចេញ​ផ្សាយ​កាលពីម្សិល​មិញ​ឲ្យ​ដឹងថា​នៅ​វេលា​ម៉ោង​១១ និង​៥៥​នាទី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៩ សាឡង់​ដឹក​ខ្សាច់​ដែលជាប់​កឿង​​នៅ​ស្ពាន​ព្រែក​តា​មាក់​ក្នុង​ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​មុខ​កំពូល​ត្រូវ​បាន​អូស​ចេញ​ដោយ​សុវត្ថិភាព និង​រួច​រាល់​ហើយ។

គួរ​បញ្ជាក់ថា​សាឡង់​ដឹក​ខ្សាច់​ខាង​លើ​បាន​ជាប់​កឿង​នៅ​នឹង​សសរ​ស្ពានព្រែក​តាមាក់​​ប៉ែក​ខាង​កើន​​នេះ​តាំងពី​ថ្ងៃទី៨ ខែ​កញ្ញា ឆ្នាំ២០១៩​មក​៕

អត្ថបទ៖ ទូច សុខា