ដឹង​កាល​បរិច្ឆេទសម្តេច ហ៊ុន សែន ជួប​ជាមួយ​សិស្ស​និទ្ទេសA​ហើយ​

  • 2019-10-02 01:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


សម្ដេច​ហ៊ុន សែន ឲ្យ​ដឹង​ថា​សម្តេច​នឹង​ជួប​សិស្ស​និទ្ទេស​A​នៅ​សប្ដាហ៍​ក្រោយ​ និង​បាន​លើក​ឡើងថា​ចំនួន​សិស្ស​ជាប់​និទ្ទេស​A​កើន​ឡើង​ច្រើន​ដូចនេះ​បង្ហាញ​ពី​គុណភាព​នៃ​ការ​សិក្សា​នៅ​កម្ពុជា។

សម្តេច ហ៊ុន សែន ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​នាព្រឹក​នេះ។​ សម្តេច​បញ្ជាក់ថា​សម្តេច​នឹង​ត្រូវ​ជួប​ជាមួយ​សិស្ស​និទ្ទេស​A​ចំនួន​៤៤៣​នាក់​ដែល​ទើប​ប្រ​ឡង​ជាប់​ក្នុង​ឆ្នាំ​នេះនៅ​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ២០១៩។​ សម្តេច​បន្តថា៖ «ចំនួន​និទ្ទេសAកើនឡើង​នេះបង្ហាញពី​គុណភាព​នៃ​ការ​សិក្សា​របស់​យើង»។​

ចុចអានបន្ត សម្តេច ហ៊ុន សែន បញ្ជាឲ្យ​ត្រៀមកាដូ​ជូន​សិស្ស​និទ្ទេស A ឆ្នាំនេះ

បើ​តាម​សេចក្ដី​រាយ​ការណ៍​កន្លង​មក​សិស្ស​និទ្ទេស​Aទាំងអស់​នឹង​ទទួលបាន​iPad ម្នាក់​មួយ​គ្រឿង​ពី​សម្តេច​ ហ៊ុន សែន៕

អត្ថបទ៖ ទូច សុខា