Microsoft បង្ហាញចេញស្មាតហ្វូន ប្រើ OS របស់គូប្រជែង
- 2019-10-03 01:54:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Microsoft បង្ហាញចេញស្មាតហ្វូន ប្រើ OS របស់គូប្រជែង
ចន្លោះមិនឃើញ
Microsoft បានបង្ហាញចេញផលិតផលថ្មីជាច្រើនក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងនៅទីក្រុង New York កាលពីថ្ងៃពុធ។ ក្នុងនោះមានស្មាតហ្វូនដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលមានអេក្រង់ដល់ទៅពីរឯណោះ។
Microsoft ហៅវាថា Surface Duo ដែលអេក្រង់នីមួយៗរបស់វាមានទំហំ ៥,៦ អ៊ីញ ពេលពន្លាចេញអស់មានទំហំ ៨,៣ អ៊ីញ។ ក្រុមហ៊ុន Software ដ៏ធំមួយនេះ មិនបានបង្ហាញដំណឹងលម្អិតផ្សេងទៀតឡើយ ប៉ុន្តែវានឹងចេញលក់លើទីផ្សារនៅអំឡុងឆ្នាំ ២០២០។
លោក Panos Panay ប្រធានផ្នែកផលិតផលរបស់ Microsoft បានលើកឡើងថា ក្រោមកិច្ចសហការជាមួយ Google ស្មាតហ្វូន Surface Duo នឹងអាចដំណើរការកម្មវិធីពី Google Play Store បាន៕
ចុចអាន ៖ Mate 30 Pro កាន់ដៃផ្ទាល់នៅវៀតណាមអាចលេង TikTok និង BigoLive