Google អត់​ខ្វល់​បន្ត​ឲ្យ Pixel 4 បែក​ធ្លាយ​លក្ខណៈ​ពិសេស​ជិតអស់!

  • 2019-10-03 04:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​ស្រឡាយ Pixel របស់ Google ​បន្ត​បែក​ធ្លាយ​លើ​អ៊ីនធើណិត​ព្រោងព្រាត​ទៀតហើយ ដែល​ម្តង​នេះ​លេច​ចេញ​នូវ​មុខងារ​សំខាន់​ ២ គឺ​ Assistant និង Motion Sense feature។ មុខងារនេះសំដៅដល់ Google Assistant (អភិវឌ្ឍន៍បន្ថែមឲ្យឆ្លាតជាងមុន) ដែលអ្នកអាចប្រើសំឡេងបញ្ជាស្មាតហ្វូនឲ្យធ្វើអ្វីមួយដូចជា បិទកុំឲ្យមានសាររំខានពេលថតរូប សួរនាំពីជើងហោះហើរនានាដោយបង្ហាញព័ត៌មានលម្អិតតែម្តង ឬអាចសួរនាំពីផ្លូវនានា ជាដើម។

រូបខាងក្រោយ អាចជាស្មាតហ្វូន Pixel 4XL

ប្រភេទ Flagship Android ​នេះ​ដែរ​តាម​ចចាមអារ៉ាម​ពី​សព្វមួយដង​ធ្លាប់​បញ្ជាក់​ហើយ​ថា Pixel 4/4 XL ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ស្កេន​ផ្ទៃ​មុខ​ជំនាន់​ថ្មី និង​ប្រព័ន្ធ​បញ្ជា​ដោយ​កាយវិការ Soli Motion។ ដោយ​ឡែក​ដំណើរការ​អេក្រង់​មាន​ល្បឿន Refresh rate ៩០Hz។ ​ស្មាតហ្វូន​ដដែល​មាន​ទំហំ​ធំ​ជាង​មុន និង​ស្ថិត​ក្នុង​តួ​ខ្លួន​ពណ៌​ស ដំណើរការ​លើ​ផ្ទៃ​កម្មវិធី Android 10

Assistant និង Motion Sense feature

​រំឮក​ដែរ​ថា ​​ បែក​ធ្លាយ​លក្ខណៈ​ពិសេស​បន្តិច​ម្តង​ៗ​ជិត​អស់​បែប​នះ ត្រូវ​បាន​បណ្ដា​សារព័ត៌មាន​អឺរ៉ុប​ធ្វើ​ការ​វាយ​ប្រហារ Google ថា​ ​មាន​ការរ​ធ្លោះធ្លោយ​រាំង​ខ្ទប់​មិន​ជាប់​សោះ ​និង​ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​ថា ជា​ស្មាតហ្វូន​ដែល​បែក​ធ្លាយ​គ្រប់យ៉ាង​មុន​នឹង​ប្រកាស ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក សូម្បី​តែ iPhone របស់ Apple ក៏​មិន​ទាន់​ដល់​កម្រិត​នេះ​ដែរ។

រូបខាងមុខ អាចជាស្មាតហ្វូន Pixel 4

​យ៉ាង​ណា​មិញ​ ​ការ​ធ្វើ​បែប​នេះ​ ​ក៏​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ម្យ៉ាង​ដែរ​ ​ក៏​ព្រោះ​តែ​ Google សំងំ​​អភិវឌ្ឍន៍​ស្មាតហ្វូន​ដោយ​ញាត់​របស់​សំខាន់​ៗ​ច្រើន ​មិន​ដេញ​ស៊េរី​ចំនួន​កាមេរ៉ា​នោះ​ទេ ​ដាក់​តែ​មួយ​គ្រាប់​គត់​​និង​ទទួល​បាន​ពិន្ទុ​ល្អ​ប្រសើរ​បើ​ធៀប​នឹង​ទីផ្សារ​ស្មាតហ្វូន​បច្ចុប្បន្ន ទើប​តែ​ដល់​ឆ្នាំ ២០១៩ Pixel 4 នឹង​ប្រែ​រូបរាង​ដល់​ដាក់បង្គុំ​​កាមេរ៉ា​ខាង​ក្រោយ​ដល់​ ៣ ​គ្រាប់​ឯណោះ​។

​ស្មាតហ្វូន Pixel 4 និង​ Pixel 4XL នឹង​ត្រូវ​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៥ ខែ​តុលា​ឆ្នាំ ២០១៩ ​ខាង​មុខ​នេះ​។ យ៉ាង​ណា​មិញ​ ពណ៌​ទូរសព្ទ ល្បឿន​ដំណើការ​ ​រូបរាង​​លេច​ចេញ​ស្ទើរ​ទាំង​អស់​ទៅ​ហើយ ​​នៅ​សល់​តែ​តម្លៃ​ប៉ុណ្ណោះ​៕

បែកធ្លាយវីដេអូប្រម៉ូត មុនប្រកាសចេញ

បែកធ្លាយលក្ខណៈសម្បត្តិដែលនឹងមានលើ Pixel ទាំង២

អត្ថបទទាក់ទង៖

ប្រភព៖ The Verge | 9to5google   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី