តារា​ស្រី​ល្បី​ៗ​ទាំង​នេះ ស៊ូ​រស់​នាម​ជា​ស្ត្រី​មេ​ម៉ាយ ច្រើន​ឆ្នាំ​រៀង​ខ្លួន​ហើយ!

  • 2019-10-04 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​​​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​អ្នក​សិល្បៈ បាន​រៀបការ​​ក្លាយ​ជា​គូស្វាមី ភរិយា​នឹង​គ្នា​ជា​ច្រើន​គូ ប៉ុន្តែ​ក្នុង​នោះ​ក៏​ឃើញ អ្នក​សិល្បៈ​មួយ​ចំនួន​ក៏​បាន​​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​​​​ជា​ច្រើន​គូ​ផង​ដែរ ដោយ​យោង​លើ​ហេតុផល​ផ្សេង​ៗ ដូច​ជា​រស់​នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ជា​ដើម។

ប្រការ​នេះ​នាំ​ឲ្យ​ពួក​គេ​សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​រឿង​ខ្លួន និង​បាន​ធ្លាក់​ខ្លួន​ជា​ស្ត្រី​មេម៉ាយ និង​បន្ត​រស់​នៅ​ម្នាក់​ឯង​មក​ដល់​សព្វថ្ងៃ ដែល​ខ្លះ​ក្នុង​ចំណោម​នោះ ក៏​នៅ​មាន​វ័យ​ក្មេង​ខ្ចី​ថែម​ទៀត។ បើ​គិត​ត្រួសៗ​ទៅ បច្ចុប្បន្ន​តារា​ស្រី​ខ្មែរ​ដែល​រស់​ក្នុង​ភាព​មេម៉ាយ​នៅ​ឡើយ មាន​ជិត​២០​រូប​ឯណោះ ក្នុង​នោះ​មាន៖

១/ អ្នក​នាង ចាន់ តារាទី ស៊ូ​រស់​នៅ​ម្នាក់​ឯង​ប្រមាណ ១០​ឆ្នាំ​មកហើយ

២/ អ្នក​នាង ម៉េង កែវ​ពេជ្ជតា៖ អ្នក​នាង ក៏​រស់​ម្នាក់​ឯង​ប្រមាណ១០​ឆ្នាំ​ហើយ​ដែរ

៣/ អ្នក​នាង ប៉ែន សុផាន់នី៖ តារា​សម្ដែង​រៀម​ច្បង​រូប​នេះ ក៏​រស់​នៅ​មេម៉ាយ​ប្រមាណ ជិត ១០​ឆ្នាំ​ដូច​គ្នា។

៤/ អ្នក​នាង ព្រំ រដ្ឋា ៖ សុខ​ចិត្ត​រស់​នៅ​ម្នាក់​ឯង​ប្រមាណ​១០​ឆ្នាំ​ដែរ​ហើយ

៥/ អ្នក​នាង ព្រីម មន្ថា៖ អ្នកនាង រស់​នៅ​ម្នាក់​ឯង​ជាង ១០​ឆ្នាំ​ហើយ

៦/ អ្នក​នាង ឌុច សុភា៖ រស់​នៅ​ម្នាក់​ឯង​ប្រមាណ ៥-៦​ឆ្នាំ​ហើយ

៧/ អ្នក​នាង សុខ ស្រីនាង ៖ សុខ ស្រីនាង ក៏​រស់​នៅ​ម្នាក់​ឯង​ប្រហាក់ប្រហែល ឌុច សុភា ដែរ។

៨/ អ្នក​នាង អឿន ស្រីមុំ ៖ មេម៉ាយ​ប្រមាណ ៤-៥​ហើយ។

៩/ អ្នក​នាង ឈួន សុវណ្ណឆៃ៖ តារា​ស្រី​និយម​ពាក់​មាស​រូប​នេះ លែងលះស្វាមី​ប្រមាណ ៣-៤​ឆ្នាំ​ហើយ

១០ /អ្នក​នាង កែវ ពេជ្រពិសី ៖ តារា​សម្ដែង​រូប​នេះ ចែក​ផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី​​រស់​នៅ​សហរដ្ឋ​អាមេរិក ៤-៥​ឆ្នាំ​ហើយ

១១/ អ្នក​នាង សុខ សោម៉ាវត្តី៖ មេម៉ាយ​ទាំង​វ័យ​ក្មេង​ប្រមាណ៣​ឆ្នាំ​ហើយ

១៣/ អ្នក​នាង លី ច័ន្ទសីហា៖ ប្រមាណ ២​ឆ្នាំ​ហើយ សីហា ស៊ូ​រស់​ម្នាក់​ឯង

១៤/ អ្នក​នាង ភិន សុដាលីស៖ កូន​ស្រី​លោក អ៊ិន សុភិន ចែក​ផ្លូវ​គ្នា​ជាមួយ​លោក ប៉ែន ចំរុង ប្រមាណ ៣​ឆ្នាំ​ហើយ

ខុស​ពី​តារា​ស្រី​ទាំង​ប៉ុន្មាន​ខាង​លើ តារា​ស្រី​ពីនាក់​ខាង​ក្រោម គឺ​ទើប​បែក​បាក់​គ្រួសារ​ថ្មី​ៗ។

១/ អ្នក​នាង ឆ័យលី ដាឡែន៖ តារា​សម្ដែង និង​ចម្រៀង​យ៉េយ៉េ​រូប​នេះ ទើប​ធ្លាយ​ដំណឹង​លែងលះស្វាមី​ក្នុង​ឆ្នាំ ២០១៩​នេះ

២/ អ្នកនាង កាភីម៖ តារា​កំប្លែង​របស់​ស៊ីធីអីន ទើប​នឹង​ចែក​ផ្លូវ​គ្នា​ជាមួយ​នាយ​តាក់ស៊ី ជា​ស្វាមី​ប៉ុន្មាន​ខែ​មុន។

អត្ថបទ៖ ស៊ុន ហួត