ស្រលាញ់​មួយ​ណា​ដែរ? អាសង់​ឆ្នាំ ២០២០ ក្រហម ​ខ្មៅ និង​ពណ៌​ស​គុជខ្យង​

  • 2019-10-04 03:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីម្សិលមិញនេះក្រុម​ហ៊ុន​ Honda បាន​ដាក់​បង្ហាញ​ និងបេីក​សម្ភោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ​ ២០២០។

​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះមានពណ៌​ ៣ ជម្រើសដូចឆ្នាំន្លងទៅដែរ ក៏ប៉ុន្តែថែមពណ៌ ស ថ្មីសន្លាង បំពាក់តែមថ្មី​ រចនា​ម៉ូដ​យ៉ាង​វិសេសវិសាល​ ដោយការ​រួម​បញ្ចូល​គ្នា​រវាង​សរសៃពណ៌មាន​ឆ្អិនឆ្អៅ​ លាយឡំ​ជាមួយ​ប្លាទីន​ចែងចាំង​ រំលេចដោយក្រឡាពេជ្រ​យ៉ាង​ឥតខ្ចោះ​។ ហុងដាឌ្រីម នេះដែរគឺនៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។ យ៉ាងណាមិញ ចំពោះតម្លៃនៅមិនទាន់បញ្ចេញឲ្យដឹងនៅឡើយទេ៕

សូមទស្សនារូបរាងពេញនៅខាងក្រោមនេះ៖

Honda Dream ស៊េរី​ឆ្នាំ​ ២០២០
ពិធីបើកសម្ភោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ Honda Dream

ចុចអាន៖

អត្ថបទ៖ រក្សា