ច្រើន​សន្លឹក​ពី​គំរូ​រាង Samsung Galaxy S11 ​មាន​អ្នក​ត្រូវ​ចិត្ត​ទេ?

  • 2019-10-06 02:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ចចាមអារ៉ាម​ពី​សព្វ​មួយ​ដង គេហទំព័រ PhoneArena ក៏​បាន​ប្រមូល​ផ្តុំ​និង​ចម្រាញ់​ចេញ​ជា​រូបរាង (Concept) ​នៃ​ស្មាតហ្វូន Samsung Galax S11 ​ដែល​ត្រៀម​ប្រកាស​នៅ​អំឡុង​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២០។

ប្រភព​បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​ត្រកូល S ឆ្នាំ ២០២០ នឹង​ប្រើប្រាស់​រចនាបថ​ស្រដៀង​នឹង Galaxy Note 10 ដោយ​ប្តូរ​កាមេរ៉ា​ Selfie រាង​រង្វង់​មក​នៅ​ផ្នែក​កណ្តាល​វិញ។ ចំណុច​រសើប​ផ្សេង​ទៀត​គឺ​ទាក់ទិន​នឹង​កាមេរ៉ា 108MP នៅ​ផ្នែក​ខាង​ក្រោយ ប្រើប្រាស់ Sensor ​ប្រភេទ ISOCELL Brigt HMX ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Samsung ផ្ទាល់ ​ហើយ​វា​ក៏​គាំទ្រ​ជាមួយ​ឡេន Ultra-Wide ក៏​ដូច​ជា Telephoto និង​ការ​ពង្រីក​ចូល​កម្រិត 5x ថែម​ទៀត​ផង។

ជាង​នេះ​ដូច​បញ្ជាក់​កន្លង​ទៅ​ប្រព័ន្ធ​កាមេរ៉ា​ដ៏​ទំនើប​លើ S11 ក៏​នឹង​ប្រើប្រាស់​ Sensor ដែល​អាច​វាស់​កម្រិត​នៃ​គុណភាព​អាហារ​ឬ​បន្លែ​ផ្លែ​ឈើ ជាមួយ​សំណើម​លើ​ស្បែក​របស់​មនុស្ស។ ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​បាន​ធ្លាប់​បាន​ប្រកាស​នៅ​ព្រឹត្តិការណ៍ Changhong H2 នៅ CES ឆ្នាំ ២០១៧។

ទាក់ទិន​នឹង​ជម្រើស​ពណ៌ S11 នឹង​ដាក់​លក់​នៅ​ ៥ ពណ៌​ផ្សេង​ពី​គ្នា រួម​មាន​ក្រហម ទឹកក្រូច ខៀវ ខ្វាយ​និង​ទឹក​ប្រាក់៕

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា