Apple ហ៊ាន​ឲ្យ​ ១ លាន​ដុល្លា​រដល់អ្នកអាច​ Hack ចូល​ iPhone បាន​

  • 2019-10-07 03:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បង្កើន​ប្រាក់​រង្វាន់​ពី​ ២០០ ០០០ ​ដុល្លារ​ រហូត​ដល់​ ១ លាន​ដុល្លា​សម្រាប់​នរណា​ដែល​អាច​ Hack ​ចូល​ iPhone និង Mac បាន។ កម្មវិធី​នេះ​ គឺ​បាន​បើក​ជា​សាធារណៈ​ ខុស​ពីកម្មវិធី​មុន​ៗ​​ដែលត្រូវ​មាន​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​ពី​ Apple។

លោក Ivan Krstić កាល​ពី​ Black Hat 2016

លោក​ Ivan Krstić ប្រធាន​ផ្នែក​សន្តិសុខ​របស់​ Apple បាន​ប្រកាស​កម្មវិធី​នេះ​នៅ​កិច្ច​ប្រជុំ​សន្តិសុខ​ Black Hat​។​ ក្រៅ​ពី​ iOS និង macOS កម្មវិធី​នេះ​ក៏​ផ្ដល់​រង្វាន់​ដល់​ការ​ Hack ចូល watchOS និង​ Apple TV ផង​ដែរ។

រង្វាន់​ពេញ​នឹង​ផ្ដល់​ឲ្យ​នរណា​ដែល​អាច​លួច​ចូល​បាន​ដោយ​មិន​មាន​ការ​ដឹង​ពី​អ្នក​ប្រើ​ប្រាស់​​។ ​រង្វាន់​ ៥០០ ០០០ ដុល្លារ មួយ​ទៀត​ គឺ​សម្រាប់​ការ​វាយ​ប្រហារ​ចូល​តាម​អ៊ីនធឺណិត​។ Apple ក៏​មាន​ការ​បន្ថែម​ប្រាក់រង្វាន់ ៥០% ​បើ​សិន​នរណា​មួយ​អាច​រក​ឃើញ​ចំណុច​ខ្សោយ​នៃ​ផលិតផល​ពួក​គេ​មុនចេញ​លក់​។

លោក​ Ivan Krstić បាន​បញ្ជាក់​ថា​កម្មវិធី​រង្វាន់នេះ ​បាន​ជោគជ័យ​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​តាំង​ពី​ឆ្នាំ​២០១៦ ចាប់​បាន​បញ្ហា​ធ្ងន់​ៗ​ចំនួន ៥០៕

ប្រភព៖ Forbes   ប្រែសម្រួល៖ សុខខ វេងឈាង