ស្ទះ​​ពេល​ម៉ោង​ចូល​​ឬ​ចេញ​ពី​​ធ្វើ​ការ​ម្ដុំ​​ហាង​នំ​ ​Tous Les Jours ​​មុនីវង្ស

  • 2014-11-19 13:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ដុំ​ភ្លើង​​ស្តុប​ផ្លូវ​ព្រះ​មុនីវង្ស​​​កែង​ផ្លូវ​​ ​សម្ដេច​ប៉ាន (ផ្លូវ​២១៤) ​ ​​​​ឬ​ ​ទល់​​​មុខ​ហាង​នំប៉័ង​ ​Tous Les Jours​ ​សាខា​​ផ្លូវ​ព្រះមុនីវង្ស​​ ​​មាន​ការ​កក​ស្ទះ​ខ្លាំង​ក្បែរៗ​ម៉ោង​​ធ្វើ​ការ​ ឬ​ម៉ោង​ចេញ​ពី​​ធ្វើការ។​ ​ការ​កក​ស្ទះ​នេះ​​ដោយ​​​​សារ​​​​​​កំណាត់​ផ្លូវ​​ព្រះមុនីវង្ស (​​ម្ដុំ​​កែង​ផ្លូវ​២១៤)​ប្រមាណ​​​ជាង​​១០០​​ម៉ែត្រ​​​​កំពុង​ត្រូវ​បាន​ជួសជុល​និង​ដាក់​ប្រព័ន្ធ​លូ​សាជាថ្មី។ ​កុំ​ឲ្យ​ខក​ការងារ​​ ឬ​​ ណាត់​ជួប​​ទាន់​ពេល​វេលា ​សូម​​កុំ​ជិះ​កាត់​​​ត្រង់​ចំណុច​ខាង​លើ​ជា​ពិសេស​ចន្លោះ​ម៉ោង​ ៧:៣០​ដល់​ម៉ោង​ ៨​ព្រឹក និង ចន្លោះ​ម៉ោង​ ១១:៣០​ ដល់​ម៉ោង​១២:​ ៣០​ រសៀល។ ​​ចំណែក​ពេល​ល្ងាច​​ចាប់​ពី​​ម៉ោង​ ១៧:០០​ ដល់​​​១៨:៣០​ ក៏​ស្ទះ​ដែរ។ ​ការ​​ជួស​ជូល​​​​​​នេះ​ជា​ដំណាក់​ៗ គឺ​រហូត​​ដល់​ខែ​ កុម្ភៈ​ ២០១៥​ ខាង​មុខ

 

 
 
 
  ចុច​អាន ទិដ្ឋភាពចរាចរណ៍​​នៅ​ច្បារ​អំពៅ...​ អត្ថបទ៖ ស្រណោះ រូបថត៖​ ទូរសព្ទ
អត្ថបទថ្មី